គ្រួសារជនរងគ្រោះដែលបាត់បង់សមាជិក២នាក់ ដោយសារលិចទូកកណ្ដាលទន្លេ ថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានចុះសួរសុខទុក្ខ
09-06-2026 14:13
(កំពង់ឆ្នាំង)៖ លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ដែលជាថ្នាក់ដឹកនាំក្រុង-ស្រុក ក្រុមការងារកាកបាទក្រហមកម្ពុជាក្រុងកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខដល់ក្រុមគ្រួសារសពពលរដ្ឋខ្មែរឥស្លាម ២នាក់ មានមុខរបរជាអ្នកនេសាទដែលបានជួបនូវឧបទ្ទវហេតុលិចទូកកណ្ដាលទន្លេ បណ្ដាលឱ្យលង់ស្លាប់ទាំង២នាក់ កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅថ្មីៗនេះ។
ក្នុងឱកាសអញ្ជើញទស្សនាសុខទុក្ខ និងនាំយកនូវអំណោយផ្ដល់ជូនគ្រួសារសពជនរងគ្រោះទាំង២នាក់ខាងលើនេះ លោកប្រធានក្រុមប្រឹក្សាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំ ណាក់លោកអភិបាលខេត្តដល់ក្រុមគ្រួសារ នៃសពប្រកបដោយក្តីអាណិតអាសូរជាទីបំផុត ដែលបានបាត់បង់សមាជិកជាទីស្រឡាញ់។
បន្ទាប់ពីចំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមគ្រួសារសពចិនរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរួចហើយនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវនិងផ្ដាំផ្ញើបន្ថែមដល់បងប្អូនដែលមានមុខរបរនេសាទត្រី ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ននៅពេលចេញធ្វើការនេសាទតាមដងទន្លេ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារតែរដូវនេះជារដូវវស្សានិងមានភ្លៀងធ្លាក់លាយឡំទៅ និងខ្យល់ព្យុះក៏ដូចជាផ្គររន្ទះដែលងាយធ្វើឲ្យបងប្អូន ជួបគ្រោះថ្នាក់ជាយថាហេតុ។
ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួនដើម្បីជាការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំដល់ក្រុមគ្រួសារសពជនរងគ្រោះទាំងពីរនា ក់ខាងលើនេះផងដែរ។
ក្រុមគ្រួសារសព បានលើកដៃសំពះថ្លែងនូវអំណរអរគុណយ៉ាងក្រៃលែងប្រធានក្រុមប្រឹក្សាខេត្ត ដែលបានអញ្ជើញដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុង-ស្រុក រួមទាំងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ព្រមទាំងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគរួមនិងថវិកាដល់ក្រុមគ្រួសាររបស់ពួកគាត់ ពួកគាត់រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏សូមថ្លែងអំណរគុណលោកអភិបាលខេត្តកំពង់ឆ្នាំង ដែលលោកតែងតែគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេ លវេលាមិនដែលខកខានម្ដងណាឡើយ៕

















