* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរ និងមន្ត្រីជំនាញ ចុះពិនិត្យទីតាំងរករ៉ែមាសអនាធិបតេយ្យ ក្នុងមូលដ្នានស្រុកចិត្របុរី ខេត្តក្រចេះ

09-06-2026 14:17

(ក្រចេះ)៖ អាជ្ញាធរស្រុកចិត្របុរី សហការជាមួយមន្ទីរ៉ែ និងថាមពលខេត្ត បានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុក ចុះត្រួតពិនិត្យមើលទីតាំងកាបូមដីចាក់ទររុករករ៉ែមាសអនាធិបតេយ្យ ក្នុងមូលដ្ឋានឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

ក្រុមការងាររបស់គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដឹកនាំដោយលោក សន ស៊ីដែន អភិបាលរងស្រុក តំណាងលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត ដឹកនាំដោយលោក រ័ត្ន តុលា ប្រធានមន្ទីរ និងជាប្រធានក្រុមការងារ បានចុះពិនិត្យដល់ទីតាំងបូមដីចាក់ទររករ៉ែមាសអនាធិបតេយ្យ នៅចំណុចអូរយ៉ុង នៃមូលដ្ឋានឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ការត្រួតពិនិត្យ លើករណីរុករករ៉ែអនាធិបតេយ្យនេះ ក្រុមការងារបានពិនិត្យជាក់ស្តែងឃើញ ប្រជាជនបូមដីចាក់ទររករ៉ែមាសអនាធិបតេយ្យមានចំនួន១៧ទីតាំង ក្រោយអនុវត្តវិធានការតាមនីតិវិធី គឺប្រជាពលរដ្ឋបានយល់ព្រមរុះរើសម្ភារៈ និងគ្រឿងយន្តទាំងអស់ ប៉ុន្តែនៅសល់១ ទីតាំងមិនទាន់រុះរើ (បច្ចុប្បន្នមិនមានសកម្មភាពតែឧបករណ៍មានម៉ាស៊ីនសាំង ចំនួន១គ្រឿង ម៉ាស៊ីនគោយន្តចំនួន១គ្រឿង ទុយោប្រវែង៥០ម៉ែត្រ និងទរចាក់ចំនួន១ទរ)។

ក្រុមការងារបានធ្វើកំណត់ហេតុឲ្យម្ចាស់ទីតាំងរុះរើ ដោយទុកពេលចំនួន២ គិតចាប់ពីថ្ងៃធ្វើកំណត់ហេតុ។ ជាមួយគ្នានោះ មន្ត្រីជំនាញ និងអាជ្ញាធរ បានធ្វើការពន្យល់ច្បាប់ពាក់ព័ន្ធការប្រព្រឹត្តបូមដីចាក់ទររករ៉ែមាសអនាធិបតេយ្យ ឲ្យម្ចាស់ទីតាំងដែលមិនទាន់រុះរើឲ្យបានយល់ច្បាស់ អំពីនីតិវិធីច្បាប់កំណត់ ប្រសិនបើរកឃើញថា ម្ចាស់ទីតាំង មិនទាន់រុះរើ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះអ្នកបន្តប្រព្រឹត្តល្មើស៕