* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រថយន្ដ៣គ្រឿងបុកគ្នាពេញទំហឹង នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្ដាលឲ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់

09-06-2026 14:43

(ស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត៣គ្រឿង បើកបរបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តសាំយ៉ុង រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ត្រង់ចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដទី១៖ម៉ាក Sterling ពាក់ផ្លាកលេខភ្នំពេញ3D-8481 សឺមីរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ៤A-0563 បើកបរពីទិសខាងកើត ទៅទិសខាងលិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនពីកន្លែងកើតហេតុ រថយន្តខូចខាតផ្នែកខាងមុខ, រថយន្ដទី២៖ ម៉ាក FUSO ពណ៌ត្រួយចេក ពាក់ផ្លាកលេខស្វាយរៀង3A-4029 បើកបរពីទិសខាងលិចទៅខាងកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានគេចចេញពីកន្លែងកើតហេតុរថយន្តខូចខាតស្រាល, រថយន្ដទី៣៖ ម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខភ្នំពេញ2AI-6730 បើកបរពីទិសខាងលិចទៅទិសខាងកើត បើកបរដោយឈ្មោះ ប៊ូ វណ្ណា អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អ្នកបើកបររងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលកើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដោយសារ រថយន្តម៉ាក FUSO ពណ៌ត្រួយចេក ប្រើប្រាស់ល្បឿនលឿនបណ្ដាលឲ្យបុករថយន្តសាំយ៉ុងពីក្រោយ ធ្វើឲ្យរថយន្តសាំយ៉ុងរ៉េចង្កូតទៅបុករថយន្ត ម៉ាក sterling ពណ៌ក្រហមចំពីមុខ។ បច្ចុប្បន្នវត្ថុតាងរថយន្តទាំងបីគ្រឿង ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមនីតិវិធី៕