រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងស្តារអូរដំឡូង ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

09-06-2026 16:17

(បន្ទាយមានជ័យ)៖ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងស្តារអូរដំឡូង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជាការកត់សម្គាល់គម្រោងស្តារអូរដំឡូងបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយការងារសំខាន់ៗនៃគម្រោងនេះរួមមាន៖ ស្តារអូរដំឡូងប្រវែង ២៧៩០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន ១០កន្លែង។ គម្រោងនេះបម្រើឱ្យការស្រោចស្រពផ្ទៃដីដាំដំណាំរដូវវស្សាចំនួន ១៥០ហិកតា និងរដូវប្រាំងចំនួន ១៥០ហិកតា ព្រមទាំងមានលទ្ធភាពស្ដុកទឹកបានពី ២០ម៉ឺនទៅ២៥ម៉ឺនម៉ែត្រគូប។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារដីសម្រេចបានប្រមាណ១០% ហើយ៕