* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ម្ចាស់រថយន្ដជួលឲ្យជនជាតិចិន ហើយត្រូវសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធ Online Scams បន្តអំពាវនាវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធី ដើម្បីយករថយន្ដមកប្រើប្រាស់វិញ

09-06-2026 16:40

(ភ្នំពេញ)៖ ម្ចាស់រថយន្ដជួលឲ្យជនជាតិចិន ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams កាលពីពេលកន្លងទៅ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានបន្ដអំពាវនាវយ៉ាងទទូចដល់ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជួយពន្លឿននីតិវិធី ដើម្បីយកថយន្ដរបស់ខ្លួន មកប្រើប្រាស់វិញ ព្រោះជួលនោះមិនជាប់ពាក់ព័ន្ធជាមួយបទល្មើសឡើយ ហើយក៏មានកិច្ចសន្យាត្រឹមត្រូវផងដែរ។

លោក ទួច ពិសិដ្ឋ បានបញ្ជាក់នៅក្នុងលិខិតស្នើសុំទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា កាលពីថ្ងៃ៣ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ LI PENG អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EQ2776716 បានមកស្នើសុំជួលរថយន្ត១គ្រឿង ពីខ្លួន។ បន្ទាប់ពីបានពិភាក្សាគ្នារួចមក ខ្លួនបានយល់ព្រមជួលរថយន្តដែលជាកម្មវត្ថុ នៃការស្នើសុំឲ្យ LI PENG ដូចមានបញ្ជាក់ក្នុង កិច្ចសន្យាជួលរថយន្ត។

ក្រោយពីឈ្មោះ LI PENG​ បានជួលរថយន្តខាងលើ បុគ្គលនេះបានយកធ្វើដំណើរទៅរកស៊ីនៅក្រុងប៉ោយប៉ែត។ ក្រោយមកស្រាប់តែខ្លួនបាទទទួលដំណឹងថា ឈ្មោះ LI PENG គឹជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ជាហេតុនាំឲ្យសមត្ថកិច្ចបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជន រួមទាំងឈ្មោះ LI PENG និងចាប់យកវត្ថុតាង ដោយក្នុងនោះ ក៏មានរថយន្តរបស់ខ្លួន ដែលបានដាក់ជួលឲ្យឈ្មោះ LI PENG ផងដែរ។

នៅពេលដកហូតរថយន្ត សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដនោះ ត្រូវបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប៉ុន្ដែម្ចាស់ឡានជួល បានឆែកតាមប្រព័ន្ធ GPS ដែលភ្ជាប់ក្នុងឡាន មិនបានឃើញនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្បែរស្ពានអាកាសក្បាលថ្នល់នោះទេ ពោលឃើញនៅក្នុងផ្ទះវីឡាមួយម្ដុំវត្តទួល ខណ្ឌឬស្សីកែវទៅវិញ។

ក្រោយមានករណីនេះកើតឡើង នគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទៅយករថយន្តនៅក្នុងផ្ទះវីឡានោះ ទៅរក្សាទុកនៅស្នងការដ្ឋាន។ ដោយឡែកសំណុំរឿង ត្រូវបាននគរបាល បញ្ជាក់ថា ត្រូវបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយផ្ទេរពីអយ្យការខេត្តបន្ទាយមានជ័យ។

តែរហូតមកដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បើទោះបីម្ចាស់រថយន្ត បានដាក់ពាក្យស្នើសុំយករថយន្តត្រឡប់មកវិញក៏ដោយ តែមិនទាន់មានពន្លឺនៅឡើយទេ ហើយក៏មិនដឹងថាតើសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការ សម្រេចយ៉ាងណានោះទេ?

វាពិតជាលំបាកសម្រាប់ប្រជាពលរដ្ឋ ដែលស្នើសុំរថយន្តរបស់ខ្លួនទាំងមានឯកសារត្រឹមត្រូវ មានលិខិតជួលរថយន្តត្រឹមត្រូវ នៅតែមិនទាន់ទទួលបានរថយន្តមកប្រើប្រាស់ទៀត។ តើឲ្យប្រជាពលរដ្ឋទៅពឹងនរណាទៀត? សូមថ្នាក់ដឹកនាំស្ថាប័នតុលាការ ជួយពិនិត្យករណីនេះផង តើគ្មានដំណោះស្រាយសម្រាប់ពលរដ្ឋទេ?

សូមរំលឹកថា ករណីប្រជាពលរដ្ឋជួលឡានឲ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់ណែនាំឲ្យសមត្ថកិច្ច រៀបចំបែបបទប្រគល់ឡាននោះទៅឲ្យម្ចាស់វិញ ប្រសិនបើមានឯកសារបញ្ជាក់ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានលិខិតជួលច្បាស់លាស់។

ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបង្ក្រាប Online Scams នៅថ្ងៃទី៤ ខែឧសភា។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា នៅពេលប្រគល់រថយន្ដជូនម្ចាស់វិញ សមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើការគាបសង្កត់ទាមទារលុយកាក់ជាថ្នូរ នឹងការបំពេញបែបបទពីប្រជាពលរដ្ឋជាដាច់ខាត។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា បន្ទាប់មានពីការលើកឡើងរបស់អ្នករកស៉ីជួលឡានឲ្យជនបរទេសដែលត្រូវបានសមត្ថកិច្ចបង្ក្រាប ពាក់ព័ន្ធបទល្មើស Online Scams ថា រថយន្ដរបស់ខ្លួនដែល ជួលឲ្យជនបរទេសនោះ ត្រូវបានសមត្ថកិច្ចដកហូតជាមួយវត្ថុតាងផ្សេងៗ ហើយមិនទាន់បានប្រគល់មកវិញនោះទេ។ ការបង្ក្រាបនេះ មានរថយន្ដច្រើនដែលត្រូវបានសមត្ថកិច្ចរឹបអូសនៅក្នុងរង្វង់ប្រតិបត្តិការ ពិសេសប្រតិបត្តិការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕