* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អំពាវនាវឱ្យពលរដ្ឋភៀសសឹក បង្កើនការប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម និងពិនិត្យសុខភាពជាប្រចាំ

09-06-2026 20:46

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក សូមបង្កើនការប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម និងត្រូវពិនិត្យសុខភាពជាប្រចាំ។

ការអំពាវនាវរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោករួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីសុខាភិបាល ចូលរួមក្នុងយុទ្ធនាការចែកមុងជូនប្រជាពលរដ្ឋដែលកំពុងភៀសសឹក និងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព វត្តទួលអណ្តែត វត្តពើងអង្កាម និងភូមិតាកឹងបៃតង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះដែរ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានផ្សព្វផ្សាយអំពីវិធានការការពារជំងឺឆ្លង និងជំងឺមិនឆ្លង ដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ជំងឺគ្រុនឈាមកំពុងកើតមាននៅក្នុងសហគមន៍មួយចំនួន ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញកន្លែងស្នាក់នៅ កម្ចាត់ជម្រកមូសខ្លា និងត្រូវគេងក្នុងមុងជាប្រចាំ ដើម្បីបង្ការការឆ្លងជំងឺគ្រុនឈាម និងជំងឺផ្សេងៗដែលបង្កដោយមូស»។

លោក គួង ឡូ ក៏បានលើកឡើងពីសារៈសំខាន់នៃការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ដូចជា៖ ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដែលកំពុងក្លាយជាបញ្ហាសុខភាពសាធារណៈមួយផងដែរ។លោកណែនាំឱ្យពិសាអាហារដែលមានសុខភាព ដោយពិសាអាហារតិចខ្លាញ់ តិចអំបិល និងតិចស្ករ ដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយ និងត្រូវមានលំហាត់ប្រាណយ៉ាងហោចណាស់៣០នាទីក្នុង១ថ្ងៃ និង៥ថ្ងៃក្នុង១សប្តាហ៍។

លោកក៏បានថ្លែងប្រាប់ស្ត្រី និងប្រជាពលរដ្ឋដែលមានអាយុលើសពី ៤០ឆ្នាំ គួរតែទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដោយធ្វើតេស្តវាស់សម្ពាធឈាម និងពិនិត្យជាតិស្ករក្នុងឈាម ជាមួយក្រុមគ្រូពេទ្យសង្គ្រោះបឋម ដែលមានទីតាំងក្នុងមណ្ឌលសុវត្ថិភាព ដើម្បីរកឃើញជំងឺបានទាន់ពេល និងទទួលការព្យាបាលប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានជម្រាបជូនស្ត្រីមានផ្ទៃពោះចំនួន ៨នាក់ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត ឱ្យអញ្ជើញមកពិនិត្យអេកូសាស្ត្រនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ខណៈក្រុមមន្ត្រីសុខាភិបាលនឹងនាំយកឧបករណ៍អេកូសាស្ត្រចល័តមកផ្តល់សេវាជូនដោយផ្ទាល់ ដើម្បីតាមដានសុខភាពមាតា និងទារកក្នុងផ្ទៃ៕