* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលក្រុងស្ទឹងត្រែង រៀបចំវេទិកាពិគ្រោះយោបល់​ ដើម្បីបើកឱកាសឱ្យពលរដ្ឋលើកឡើងមតិ ក្តីកង្វល់ និងសំណើរឱ្យអាជ្ញាធរដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា

09-06-2026 20:49

(ស្ទឹងត្រែង)៖ រដ្ឋបាលក្រុងស្ទឹងត្រែង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សៀ ហេង ប្រធានក្រុមប្រឹក្សាក្រុង និងលោក លី មីណា អភិបាលក្រុង នៅវត្តជោតិញារាម (ហៅវត្តគីឡូ៨) ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ប្រជាពលរដ្ឋ និងតំណាងសហគមន៍យ៉ាងច្រើនកុះករ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងសមិទ្ធផលការងារ និងផែនការអភិវឌ្ឍរបស់រដ្ឋបាលក្រុងស្ទឹងត្រែង សម្រាប់ឆ្នាំ២០២៦ ព្រមទាំងបើកឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមលើកឡើងមតិយោបល់ ក្តីកង្វល់ និងសំណើរផ្សេងៗ ដើម្បីអាជ្ញាធរអាចយកទៅពិចារណា និងដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្នុងឱកាសនោះ កម្មវិធីវេទិកាបានផ្តោតសំខាន់លើប្រធានបទចម្បងចំនួន៤ រួមមានទី១៖ ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព, ទី២៖ ការងារសុខាភិបាល និងសុខភាពសាធារណៈ, ទី៣៖ ការងារអប់រំសិក្សាធិការ ពិសេសគុណភាពបង្រៀន និងការសិក្សារបស់គ្រូ និងសិស្ស និងទី៤៖ ការងារកសិកម្ម ការបង្កបង្កើនផល និងការស្វែងរកទីផ្សារការងារ។

ថ្លែងក្នុងវេទិកានេះ ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងត្រែង បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាវិធីសាស្ត្រសំខាន់មួយក្នុងការលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន និងគាំទ្រដល់ដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។

លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋានមិនអាចអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាពពេញលេញបានឡើយ ប្រសិនបើខ្វះការយល់ដឹង និងការចូលរួមពីប្រជាពលរដ្ឋ និងសហគមន៍។ ដូច្នេះ វេទិកានេះ គឺជាវេទិកាសំខាន់មួយសម្រាប់បង្ហាញពីសមិទ្ធផលដែលសម្រេចបាន និងផែនការអភិវឌ្ឍន៍នាពេលខាងមុខ របស់ក្រុង និងសង្កាត់ ក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនភាពជឿជាក់ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានភាពក្លាហាន ក្នុងការបញ្ចេញមតិយោបល់ និងលើកឡើងបញ្ហាប្រឈមផ្សេងៗ។

ជាមួយគ្នានេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងស្ទឹងត្រែង ក៏បានអនុវត្តតាមទស្សនៈ «ហ៊ាននិយាយ ហ៊ានចូលរួម អាចចូលរួម» ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបមានឱកាសចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន និងការគ្រប់គ្រងសាធារណៈប្រកបដោយប្រសិទ្ធភាព និងចីរភាព។

លោក លី មីណា បានបញ្ជាក់ថា​ រដ្ឋបាលក្រុងស្ទឹងត្រែង បានខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើនភាពសុខសាន្តជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

តាមរយៈវេទិកានេះ អាជ្ញាធរក្រុងស្ទឹងត្រែងក៏ទទួលបានមតិយោបល់ និងសំណើរពីប្រជាពលរដ្ឋចំនួន ២៥សំណួរ និងបានឆ្លើយតបភ្លាមៗ បានចំនួន ២៣សំណួរ និងបន្តត្រួតពិនិត្យ លើសំណួរ និងដើម្បីឆ្លើយតបពេលក្រោយមានចំនួន ០២សំណួរ ដែលនឹងត្រូវយកទៅពិនិត្យ ដោះស្រាយ និងបន្តអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើង ស្របតាមតម្រូវការពិតប្រាកដនៅមូលដ្ឋាន៕