ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ត្រេកអរចំពោះការផ្ដល់សេវាសាធារណៈ ដែលមានភាពលឿនរហ័ស និងទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ (Video inside)

10-06-2026 09:19

(បន្ទាយមានជ័យ)៖ ពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ បានបង្ហាញនូវសេចក្ដីត្រេកអរ និងរីករាយចំពោះការផ្ដល់សេវាសាធារណៈមានភាពលឿនរហ័ស តម្លាភាព និងគណនេយ្យភាព។

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរដែនដី គឺបានយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព លឿនរហ័ស ជូនប្រជាពលរដ្ឋ ជាពិសេសមិនតម្រូវឱ្យបង់កម្រៃសេវាលើសពីការកំណត់របស់ច្បាប់នោះទេ។

ដោយមើលឃើញពីបញ្ហាមួយចំនួននៅតាមកន្លែងផ្ដល់សេវា, លោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០២៤កន្លងទៅ បានជ្រើសរើសយុវជនស្ម័គ្រចិត្ត ៨៥រូប នៅតាមកន្លែងផ្ដល់សេវា ដោយទទួលបានការលើកទឹកចិត្តជាថវិកា និងសម្ភារៈមួយចំនួន។

រាប់ចាប់តាំងពីពេលនោះមក ការផ្ដល់សេវាសាធារណៈនៅខេត្តបន្ទាយមានជ័យ មានភាពលឿនរហ័សជាងមុន ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទីនេះពេញចិត្ត និងសប្បាយរីករាយ។

សបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារថ្នាក់ជាតិ រដ្ឋបាលខេត្ត អាជ្ញាធរដែនដី បានចាប់ដៃគ្នាយ៉ាងស្អិតរមួតសហការគ្នា ដើម្បីធ្វើយ៉ាងផ្ដល់ភាពងាយស្រួល ភាពកក់ក្ដៅ ស្នាមញញឹម ជូនប្រជាពលរដ្ឋគ្រប់រូប៕