ពិព័រណ៍លើកកម្ពស់វប្បធម៌ខ្មែរ បានរៀបចំនៅទីក្រុងប៉ារីស ប្រទេសបារាំង
10-06-2026 11:53
(ប៉ារីស)៖ ពិព័រណ៍មួយ បានរៀបចំឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីលើកកម្ពស់វប្បធម៌ខ្មែរ ក្រោមចំណងជើងថា «The Richness of Cambodia Celebrated in Paris» ដោយ Sabay Events Production សម្រាប់ខួបលើកទី៥០ឆ្នាំ ការបង្កើតសមាគមមនិស្សិតឱសថសាស្រ្ត និងឱសថការីខ្មែរ។
ពិព័រណ៍ដែលបានរៀបចំនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានរំលេចនូវសិល្បៈហត្ថកម្មខ្មែរ សូត្របែបប្រពៃណី និងរសនិយមបែបខ្មែរ តាមរយៈ Satcha ដែលជាមជ្ឈមណ្ឌលសិប្បកម្មដំបូងគេនៅកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាល និងគាំទ្រដល់សិប្បករខ្មែរក្នុងស្រុក,
វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) និង Evaan Market៕






















