អត្ថបទសំខាន់ៗ ពាក់ព័ន្ធនឹងបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម រយៈពេល ២ថ្ងៃ ជាមួយផ្លែផ្កាជាច្រើនសម្រាប់ជាតិ និងប្រជាជន
10-06-2026 12:24
(ហាណូយ-វៀតណាម)៖ នៅយប់ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចនេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ។
ខាងក្រោមនេះ ជាអត្ថបទសំខាន់ៗពាក់ព័ន្ធបេសកកម្មការងារសម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម៖
១៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ នាយករដ្ឋមន្រ្តីវៀតណាម
https://fna.asia/c4e36bb
២៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម
https://fna.asia/3cc308f
៣៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី
https://fna.asia/9266158
៤៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធីដាក់កម្រងផ្កា និងទស្សនាចេតិយតម្កល់សពលោកប្រធាន ហូ ជីមិញ
https://fna.asia/246791b
៥៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
https://fna.asia/5ff3f0b
៦៖ ជំនួបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានរដ្ឋសភាវៀតណាម, កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
https://fna.asia/1414578
៧៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកវេទិកាអនាគតរបស់អាស៊ាន លើកទី៣
https://fna.asia/cb8af10
៨៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ
https://fna.asia/dc58ec3
៩៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ លោក ប៊ូយ ក្វាងហ៊ុយ លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ
https://fna.asia/6ca65d1
១០៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ
https://fna.asia/52b0110
១១៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ ជាមួយលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ មុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន លើកទី៣
https://fna.asia/828a956
១២៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារលោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម
https://fna.asia/4f1013c
១៣៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស
https://fna.asia/8ad7fa3
១៤៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅវៀតណាម
https://fna.asia/f7a07b6
១៥៖ ជំនួបសម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានរដ្ឋវៀតណាម, កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
https://fna.asia/946e8ea
១៦៖ លទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៦
https://fna.asia/6a57900
១៧៖ ជំនួបជាមួយអគ្គលេខាធិការរង អង្គការសហប្រជាជាតិ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អំពីការប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
https://fna.asia/a40c343
































