* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍កម្ពុជា និងសាលាទេសចរណ៍វៀតណាម សហការគ្នាបណ្តុះបណ្តាលធនធានមនុស្សឲ្យបានឈានមុខ និងកម្រិតអន្តរជាតិ

10-06-2026 12:25

(វៀតណាម)៖ ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានគោលការណ៍អនុញ្ញាត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងទស្សនកិច្ចសាលាទេសចរណ៍ហាណូយ ដើម្បីដកស្រង់បទពិសោធ និងការបង្កើតកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងវៀតណាម។

ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ រដ្ឋមន្ត្រី ហួត ហាក់ បានពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Bùi Tất Hiếu សាកលវិទ្យាធិការស្តីទីនៃសាលាទេសចរណ៍ហាណូយ លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យទេសចរណ៍ហាណូយ ជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នា (MoU) នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញទស្សនាកន្លែងអនុវត្តជាក់ស្តែងរបស់និស្សិតដែលកំពុងសិក្សានៅសាលា ជាពិសេសសាលបណ្តុះបណ្តាលអនុវត្តក្នុងការរៀបចំ និងចម្អិនម្ហូបអាហារ ដែលបង្ហាញពីសមត្ថភាពបណ្តុះបណ្តាលជាក់ស្តែងក្នុងវិស័យបដិសណ្ឋារកិច្ច។

ជាមួយគ្នានេះ ភាគីខាងសាលាទេសចរណ៍ហាណូយ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តល់ការគាំទ្រលើការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងផ្តល់គ្រូឧទ្ទេស និងអ្នកជំនាញចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានានៅកម្ពុជា ព្រមទាំងមានការពិភាក្សាលើការរៀបចំកម្មវិធីស្រាវជ្រាវរួម និងការផ្លាស់ប្តូរសិស្ស-និស្សិតទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងយន្តការសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព និងជាក់ស្តែង ដោយចាត់តាំងក្រុមការងារបច្ចេកទេសរៀងៗខ្លួន ដើម្បីរៀបចំផែនការសកម្មភាពអនុវត្ត និងព្រាងខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចុះហត្ថលេខានាពេលខាងមុខ។ ភាគីទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សទេសចរណ៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងការបង្កើនភាពប្រកួតប្រជែងក្នុងតំបន់។

សូមជម្រាបថា សាលាទេសចរណ៍ហាណូយ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលទេសចរណ៍ដំបូងបង្អស់នៅវៀតណាម ដែលបានបើកដំណើរការនៅឆ្នាំ១៩៧២ ដោយផ្តល់ការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍សំខាន់ៗ ចំនួន ៩ និងមាននិស្សិតចូលសិក្សាប្រមាណ ២,០០០ នាក់ក្នុងមួយឆ្នាំ៕