យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ នៅសល់ ២០ថ្ងៃទៀត !

10-06-2026 14:15

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ នៅសល់ ២០ថ្ងៃទៀត។

មកដល់ពេលនេះ សប្បុរសជនប្រមាណ ១០ ម៉ឺននាក់ហើយបានចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដឹកនាំដោយផ្ទាល់ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមអញ្ជើញសប្បុរសជនទាំងអស់ មេត្តាបន្តបរិច្ចាគបន្តទៀតដើម្បីទារក និងកុមារទាំងអស់នៅកម្ពុជា៕