* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)

10-06-2026 14:17

(ទីក្រុងហ្សឺណែវ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ASPAG Ministerial Meeting) ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ» ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងថា AI ដែលផ្តល់ទាំងឱកាសដែលមិនធ្លាប់មានពីមុនមក និងទាំងបញ្ហាប្រឈមផ្នែកគោលនយោបាយ មានសក្តានុពលក្នុងការបង្កើនផលិតភាព ជំរុញនវានុវត្តន៍ និងបង្កើតវិធីសាស្រ្តថ្មីសម្រាប់កំណើនសេដ្ឋកិច្ច។

លោកបានមានប្រសាសន៍ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងភាពធន់នៃសេដ្ឋកិច្ច គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិដ៏មានសារៈសំខាន់។ ដោយផ្អែកលើចក្ខុវិស័យនេះ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើមនុស្ស គឺជាការឆ្លើយតបប្រកបដោយចីរភាពបំផុតចំពោះការផ្លាស់ប្តូរបច្ចេកវិទ្យា។ តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមទាំងកម្មវិធី TVET ១,៥ លានសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) និងគំនិតផ្តួចផ្តើមកាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កម្ពុជាកំពុងផ្តល់ជូនកម្លាំងពលកម្មនូវជំនាញ ភាពបត់បែន និងឱកាសសិក្សាពេញមួយជីវិត ដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងពិភពការងារដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាត្រូវផ្អែកលើគុណតម្លៃរបស់មនុស្ស។ អភិបាលកិច្ចលើ AI គួរតែត្រូវបានដឹកនាំដោយគោលការណ៍តម្លាភាព គណនេយ្យភាព យុត្តិធម៌ និងការគោរពគោលការណ៍ និងសិទ្ធិជាមូលដ្ឋាននៅកន្លែងការងារ។ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ហាប្រឈមនៅចំពោះមុខគឺមិនមែនមានតែការត្រៀមខ្លួនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏មានការត្រៀមខ្លួនផ្នែកគោលនយោបាយផងដែរ។ ខណៈដែលប្រទេសនីមួយៗកំពុងធ្វើដំណើរទៅមុខក្នុងល្បឿនខុសៗគ្នា និងមានចំណុចចាប់ផ្តើមខុសគ្នា កិច្ចសហប្រតិបត្តិការក្នុងតំបន់គឺពិតជាមានសារៈសំខាន់ជាខ្លាំង។

លោកបានអំពាវនាវឱ្យពង្រឹងកិច្ចសហការលើជំនាញឌីជីថល ការស្រាវជ្រាវព័ត៌មានទីផ្សារការងារ ការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកចំណេះដឹង ដើម្បីធានាថា គ្មានប្រទេសណាមួយ និងគ្មានកម្មករនិយោជិតណាម្នាក់ត្រូវបានទុកចោលនោះទេ។ នៅពេលដែល AI បន្តផ្លាស់ប្តូរពិភពការងារ, រដ្ឋាភិបាល និយោជក និងកម្មករនិយោជិតត្រូវតែធ្វើការរួមគ្នាតាមរយៈកិច្ចសន្ទនាសង្គមប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈម កាត់បន្ថយហានិភ័យ និងបង្កើតឱកាសសម្រាប់មនុស្សគ្រប់រូប។ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះរបៀបវារៈការងារសមរម្យរបស់អង្គការ ILO គោលការណ៍ត្រីភាគីនិយម និងកិច្ចសន្ទនាសង្គម៕