* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា៖ បច្ចុប្បន្ន​​ វិស័យធានារ៉ាប់រង មានអ្នកបម្រើការងារពេញម៉ោងជាង ៤ ៥០០នាក់ និងក្រៅម៉ោងជាង ១ម៉ឺននាក់

10-06-2026 14:37

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ វិស័យធានារ៉ាប់រង មានអ្នកបម្រើការងារពេញម៉ោងជាង ៤៥០០នាក់ និងអ្នកបម្រើការងារក្រៅម៉ោង ប្រមាណជាង១ម៉ឺននាក់ ស្របពេលវិស័យនេះ មានការរីកចម្រើនជាបន្តបន្ទាប់ និងបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែធំ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៊ូ ច័ន្ទភីរូ អញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងនិយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យប្រៀលប្រាយ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា ពិធីនេះ រៀបចំឡើងក្នុងគោលបំណង ជំរុញការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព តាមរយៈការបង្កើន សមត្ថភាពនិស្សិត និងលើកកម្ពស់ការយល់ដឹង ស្តីពីការធានារ៉ាប់រងជាមូលដ្ឋាន ដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល។

បន្ថែមពីនោះទៀត លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា នេះគឺជាសកលវិទ្យាល័យទី៣ហើយ ដែលនិយ័តករ បានចាប់ដៃគូ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រង និងឈានទៅកាត់បន្ថយ ការប្រើប្រាស់បុគ្គលិកបរទេសក្នុងវិស័យនេះ។

លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា ការធានារ៉ាប់រង គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏មានឥទ្ធិពល ក្នុងការជំរុញដំណើរការសេដ្ឋកិច្ចជួយសង្គម ក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។ ទីផ្សារធានារ៉ាប់រងកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តន៍ឆ្ពោះ ទៅមុខយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

បើតាមអគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា, គិតត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុនធានា រ៉ាប់រងមានវត្តមាន សរុបចំនួន៣៩ក្រុមហ៊ុន និងក្រុមហ៊ុនអន្តរការីធានារ៉ាប់រងចំនួន៦៥ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការ នៅកម្ពុជា ការណ៍នេះ បានបង្ហាញថា តម្រូវការទីផ្សារការងារ ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់។

លើសពីនេះ ទីផ្សារធានារ៉ាប់រងសម្រេច បានបុព្វលាភធានារ៉ាប់រងដុលប្រមាណ៣៦៧លានដុល្លារអាម៉េរិក ដែលមាន កំណើនប្រមាណ២.៨% ធៀបនឹងឆ្នាំ២០២៤។

អត្រាភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចសម្រេច បាន១.១១% ខណៈដង់ស៊ីតេធានារ៉ាប់រង ២០.៩៥ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។ ទោះជាយ៉ាងនេះក្តី បើធៀបទៅនឹងប្រទេសក្នុងតំបន់ និងលើសកលលោក ទំហំទីផ្សារធានារ៉ាប់រងកម្ពុជានៅ មានកម្រិតទាប ដែលបង្ហាញនូវសក្តានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។

មិនត្រឹមតែប៉ុណ្ណោះ វិស័យធានារ៉ាប់រងកម្ពុជា មានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនរួមមាន៖ កង្វះ ការយល់ដឹងរបស់សាធារណជន អំពីអត្ថប្រយោជន៍ នៃការធានារ៉ាប់រង និងកង្វះមូលធនមនុស្ស ក្នុងវិស័យធានារ៉ាប់រង ដែលការណ៍នេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសគ្រឹះស្ថានឧត្តមសិក្សា៕