កម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជលផល
10-06-2026 15:42
(វៀតណាម)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រះរាជាណាចក្រកម្ពុជា និងលោក Trinh Viet Hung រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញជួបប្រជុំទ្វេភាគីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សំដៅលើកកម្ពស់កំណើនទំហំពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍ជូនប្រជាកសិករឱ្យកាន់តែច្រើន។
ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងសហការគ្នារក្សាការពារធនធានជលផលសមុទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូរបច្ចេកទេសវារីវប្បកម្ម ដើម្បីបង្កើនសមត្ថភាព និងពង្រីកទិន្នផលជលផល ស្របតាមតម្រូវការទីផ្សារ៕







