ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្ដល់សេវាសាធារណៈកាន់តែខិតជិតប្រជាពលរដ្ឋ (Video inside)
10-06-2026 15:43
(បន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលមានលោក ឌិត ទីណា ជាប្រធាន បានសហការគ្នាយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី ដើម្បីធ្វើយ៉ាងណាធានាការផ្ដល់សេវាសាធារណៈកាន់តែខិតជិតប្រជាជនក្នុងមូលដ្ឋាន។
ការផ្ដល់សេវាសាធារណៈកន្លងទៅ ជួបនូវបញ្ហាមួយចំនួន ទាំងពេលវេលា និងឥរិយាបថមន្ត្រី។ ដោយសម្លឹងឃើញបញ្ហានេះ លោក ឌិត ទីណា បានបើកកិច្ចប្រជុំជ្រើសរើសយុវជនស្ម័គ្រចិត្ត ៨៥រូប ដាក់តាមទីតាំងផ្ដល់សេវា ដើម្បីជួយសម្របសម្រួលទាំងការផ្ដល់សេវា និងបដិសណ្ឋារកិច្ចល្អជូនប្រជាពលរដ្ឋ។
លោក ឌិត ទីណា មានចក្ខុវិស័យចង់ប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលផ្ដលើសេវាសាធារណៈរហ័ស តម្លាភាព គណនេយ្យភាព និងប្រកបដោយស្នាមញញឹម៕









