* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធីបើកភូមិហ្វ្រង់កូហ្វូនីនៅមុខវត្តបទុមវតី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»
* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ.វ.ត.ក.  រៀបចំកម្មវិធីបាឋកថាស្ដីពី «ទំនាក់ទំនងរវាងបណ្ណសារប្រវត្តិសាស្ត្រការចងចាំសាធារណៈ និងការអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបណ្ណសារ ក្នុងការអភិរក្សប្រវត្តិសាស្ត្រ

10-06-2026 19:02

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីបាឋកថាស្ដីពី «ទំនាក់ទំនងរវាងបណ្ណសារប្រវត្តិសាស្ត្រការចងចាំសាធារណៈ និងការអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបណ្ណសារ ក្នុងការអភិរក្សប្រវត្តិសាស្ត្រ ការពារសិទ្ធិ លើកកម្ពស់តម្លាភាព និងគាំទ្រគណនេយ្យភាពក្នុងសង្គម។

កម្មវិធីនេះមានការចូលរួមពី លោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. តំណាងស្ថាប័នជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ៦០នាក់។

នាឱកាសនោះដែរ លោក ក្រាញ់ តូនី បានលើកឡើងថា ក្នុងនាមជាស្ថាប័នដែលត្រូវបានបង្កើតឡើងដើម្បីស្វែងរកយុត្តិធម៌ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបខ្មែរ ក្រហមពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩ អ.វ.ត.ក. យល់យ៉ាងច្បាស់ពីតម្លៃដ៏មានសារៈសំខាន់ របស់បណ្ណសារ វាមិនត្រឹមតែជាកំណត់ត្រាតុលាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃការចងចាំប្រវត្តិសាស្ត្រ និង កេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ បណ្ណសារ អ.វ.ត.ក. អភិរក្សឯកសារសំណុំរឿងជាង ២,៥លានទំព័រ ជាបីភាសា រួមមានសាលក្រម សាលដីកា សេចក្តីសម្រេច សារណា របាយការណ៍ស៊ើបអង្កេត ប្រតិចារឹកសវនាការ ពាកបណ្តឹងជនរងគ្រោះ សក្ខីកម្មដើមបណ្តឹងរដ្ឋប្បវេណី/សាក្សី/អ្នកជំនាញ និងឯកសារដែលជាភស្តុតាងជាច្រើនទៀត។

លោក ក្រាញ់ តូនី បានបន្ដថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ណសារ អ.វ.ត.ក បានបន្តពង្រឹងការគ្រប់គ្រង និងការអភិរក្សបណ្ណសារ របស់ខ្លួនរួមមានការសាងសង់និហិតដ្ឋានបណ្ណសារស្តង់ដារ ការធ្វើចំណាត់ថ្នាកឯកសារឡើងវិញ និងការផ្តល់ភាពស្រួល ក្នុងការចូលទៅប្រើប្រាស់បណ្ណសារសាធារៈតាមរយៈថ្នាលឌីជីថល ហើយឆ្នាំកន្លងទៅ ក៏ទទួលបានវិញ្ញាបនបត្រ ISO 9001:2015 ពាក់ព័ន្ធនឹងការគ្រប់គ្រងកំណត់ត្រានិងបណ្ណសារ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ អ.វ.ត.ក. ចំពោះគុណភាព តម្លាភាព និងការអភិរក្សរយៈពេលវែង។

ជាមួយគ្នានេះ លោក ឆែម គាតរិទ្ធី បានបញ្ជាក់ថា បណ្ណសារប្រវត្តិសាស្ត្រមិនត្រឹមតែជាកន្លែងរក្សាទុកឯកសារ និងភស្តុតាងនៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការយល់ដឹងអំពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងការវិវត្តរបស់សង្គមផងដែរ។ទន្ទឹមនឹងនេះ ការចងចាំសាធារណៈ គឺជាស្ពានដែលភ្ជាប់រវាងបទពិសោធន៍របស់មនុស្ស និងការយល់ដឹងរួមរបស់សង្គម ខណៈដែលការអភិរក្ស គឺជាយន្តការដ៏សំខាន់សម្រាប់ធានាថា ចំណេះដឹង និងមេរៀនពីអតីតកាល នឹងត្រូវបានបន្តទៅកាន់មនុស្សជំនាន់ក្រោយ។

បន្ថែមពីនេះ លោក ឆែម គាតរិទ្ធី បានបន្ដថា សិក្ខាសាលានេះនឹងផ្តល់ឱកាសដល់យើងទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងពិភាក្សាអំពីតួនាទីរបស់បណ្ណសារ ការចងចាំសាធារណៈ និងការអភិរក្ស ក្នុងការរក្សាមរតកប្រវត្តិសាស្ត្រ និងវប្បធម៌របស់យើង៕