ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែមិថុនា​៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៤៤នាក់

10-06-2026 20:16

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៤នាក់។

* ករណីជួញដូរ៤ករណី ឃាត់ខ្លួន១៩នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៩ករណី ឃាត់ខ្លួន២០នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៩៩៣ករណី ឃាត់ខ្លួន៧៧៨៤នាក់ (ស្រី៥៣៥នាក់)៕