អភិបាលខេត្តបាត់ដំបង បកស្រាយពីបញ្ហាផ្លូវក្នុងក្រុង ខណៈដែលខេត្តនេះទទួលបានគម្រោងដ៏ធំសំខាន់ចំនួន៣ ពីធនាគារអភិវឌ្ឍអាស៊ី ADB (Video inside)
11-06-2026 11:36
(បាត់ដំបង)៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថា ខេត្តបាត់ដំបងទទួលបានគម្រោងដ៏ធំសំខាន់ ៣ ពីធនាគារអភិវឌ្ឍអាស៊ី ADB គឺគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកង្វក់ខាងលិច និងគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកង្វក់ខាងកើតស្ទឹងសង្កែ និងអាងទីលានចាក់សំរាម។
បើតាមប្រសាសន៍របស់លោកអភិបាល បានបញ្ជាក់ថា ចំពោះបញ្ហាផ្លូវនៅក្នុងក្រុងដែលរង់ការខូចខាត នឹងត្រូវជួសជុលឡើងវិញតាមរយៈគម្រោងរបស់ ADB ដែលនឹងត្រូវដាក់ដេញថ្លៃនាពេលខាងមុខនេះ។ ដោយមើលឃើញពីទុក្ខលំបាករបស់ខេត្ត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ផ្លូវ៣៤ខ្សែផងដែរដល់រដ្ឋបាលខេត្ត ខណៈដែល ១៤ខ្សែកំពុងរៀបចំយ៉ាងសកម្ម៕




