* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យុវតីម្នាក់កើតជម្លោះជាមួយភាគីម្ខាងទៀតនៅហាងផឹកស៊ីយីហោ Y.PLUS ក្រុងបានលុង ត្រូវនគរបាលឃាត់ខ្លួន, គ្រួសារទទូចសុំឲ្យតំណាងអយ្យការខេត្តផ្តល់យុត្តិធម៌ និងដោះលែងកូនស្រីត្រឡប់មកវិញ (Video inside)

11-06-2026 13:13

(រតនគិរី)៖ លោក សុខ នី រស់នៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង និងក្រុមគ្រួសារ បានទទូចឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ផ្តល់យុត្តិធម៌ និងដោះលែងកូនស្រីរបស់គាត់ ក្រោយនគរបាលឃាត់ខ្លួន ករណីវាយតប់ (ដៃនិងដៃ) ជាមួយក្រុមម្ខាងទៀត ដោយលោកអះអាងថា សមត្ថកិច្ចឃាត់តែកូនស្រីរបស់ខ្លួន តែមិនឃាត់ភាគីម្ខាងទៀត។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ នី បានបញ្ជាក់ថា កូនស្រីរបស់លោកមានឈ្មោះ នី ស្រីនិច និងបងប្អូនមួយចំនួន កាលពីយប់ចូលថ្ងៃទី១០ ខែមិថុនា បាននាំគ្នាចូលហាងផឹកស៊ីយីហោ Y.PLUS មានទីតាំងនៅខាងកើតមាត់បឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោក សុខ នី បានបន្តថា ពេលចូលផឹកស៊ីនោះ ស្រាប់តែមានជម្លោះហិង្សាប្រតាយប្រតប់គ្នា (គ្មានប្រើឧបករណ៍ប៉ះពាល់ធ្ងន់ធ្ងរទ) ពោលប្រើដៃនិងដៃ បណ្តាលឱ្យប៉ះពាល់ភាគីម្ខាងទៀតមានរបួសស្នាម តែកូនស្រីរបស់គាត់ក៏មានរបួសស្នាមដែរ (អង្គុយសាឡុងក្បែរគ្នា)។

លោកចោទសួរថា ករណីហិង្សានេះហេតុអ្វីសមត្ថកិច្ចបែរជាឃាត់តែកូនស្រីគាត់? កូនស្រីរបស់គាត់ត្រូវកម្លាំងនគរបាលក្រុងបានលុង ​ឃាត់និងកសាងសំណុំរឿងបញ្ជូនទៅសាកសួរនៅអំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី, ខណៈស្ត្រីឈ្មោះ ហៀប ស្រីនិច ជានិស្សិត (ដើមបណ្តឹង) មិនត្រូវបានឃាត់ខ្លួននោះទេ។

លោក សុខ នី បានលើកម្រាមដៃ១០ សុំណូមពរឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជួយផ្តល់យុត្តិធម៌ឱ្យក្រុមគ្រួសារគាត់ផង និងសុំឱ្យសមត្ថកិច្ចជំនាញឃាត់ខ្លួនភាគីម្ខាងទៀតដូចកូនស្រីគាត់ ដើម្បីផ្តល់ភាពយុត្តិធ៌មទាំងសងខាង (គ្មានភ្លើង ក៏គ្មានផ្សែងដែរ)។

បើតាមប្អូនប្រុសឈ្មោះ យូ ជាសាក្សីម្នាក់ ក៏បានប្រាប់ឱ្យដឹងថា មុនកើតហេតុក្រុមគាត់បានជួបជុំគ្នាហូបចុកនៅផ្ទះគាត់នៅវេលាម៉ោង (៨-១០យប់) ថ្ងៃដដែលរួចក៏នាំគ្នាទៅហាងផឹកស៊ីយីហោ Y.PLUS បន្តទៀត។ រវាងក្រុមគាត់ និងក្រុមម្ខាងទៀត មានអ្នកធ្លាប់ស្គាល់គ្នាក៏ជល់កែវទៅវិញទៅមក។​ ដោយសារស្ថានភាពស្រវឹងរៀងៗខ្លួនមានការចង្អុលមុខទៅវិញ ទៅមកក៏កើតជម្លោះតែម្តង។

ខាងក្រោមនេះជាវីដេអូរទាំងស្រុងរបស់លោក សុខ នី និងយុវជនយូ ជាសាក្សី៖