* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវប្រជាពលរដ្ឋ ដែលបាត់ម៉ូតូ អាចមកពិនិត្យម៉ូតូ២៣គ្រឿង ដែលត្រូវរឹបអូសពីក្រុមចោរ

11-06-2026 14:16

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ១៦៖០០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីលោក ផា សីហា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ពាក់ព័ន្ធករណីបាត់ម៉ូតូ (ម៉ូតូម៉ាកYAMAHA NMAX ផលិតឆ្នាំ២០២២ ពណ៌ក្រហម លេខតួ-លេខម៉ាស៉ីន 571111018689 គ្មានផ្លាកលេខ) កាលពីវេលាម៉ោង ០៨៖០០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិផ្សារកណ្ដាល។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងបានចុះធ្វើការស្រាវជ្រាវតាមរយៈ GPS របស់ម៉ូតូ ប៉ុន្តែសញ្ញា GPS រអាក់រអួលមិនច្បាស់លាស់ លុះនៅវេលាម៉ោង ១៥៖៣០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ GPS ម៉ូតូជនរងគ្រោះបានលោតម្ដងទៀត នៅចំណុចខាងក្រោយវត្តផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពេលនោះកម្លាំងបានបន្តស្រាវជ្រាវរហូតឃើញសញ្ញា GPS លោតក្នុងផ្ទះថ្ម ប្រក់ស័ង្កសីមួយខ្នង មានចាក់សោរបិទជិត ស្ថិតក្នុងភូមិផ្សារកណ្ដាល លឺសំឡេងទីតៗក្នុងផ្ទះផង (សំឡេងរោទិ៍ GPS)។

ដោយមានការសង្ស័យ កម្លាំងបានមើលតាមប្រហោងទ្វារផ្នែកខាងលើ ប្រទះឃើញមានម៉ូតូជាច្រើនគ្រឿងនៅក្នុងផ្ទះនោះ បន្ទាប់មកបានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ, កម្លាំងបានសហការ ជាមួយអាជ្ញាធរមូលដ្ឋានកាត់សោរផ្ទះចូល រួចក៏ប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ រួមនិងម៉ូតូចំនួន២២គ្រឿងផ្សេងទៀតសរុបចំនួន២៣គ្រឿង។

ភ្លាមៗកម្លាំង បានសុំការណែនាំពីលោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ ដើម្បីនាំយកម៉ូតូមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមនីតិវិធី។

វត្ថុតាងរួមមាន៖ ម៉ូតូម៉ាក YAMAHA NMAX ចំនួន០១គ្រឿង (ម៉ូតូជនរងគ្រោះ), ម៉ូតូម៉ាក HONDA DREAME ចំនួន០៩គ្រឿង, ម៉ូតូម៉ាកSCOOPY ចំនួន២គ្រឿង, ម៉ូតូម៉ាកCLICK ចំនួន០៣គ្រឿង, ម៉ូតូម៉ាក ZOOMER X ចំនួន០៥គ្រឿង, ម៉ូតូម៉ាក PCX ចំនួន០១គ្រឿង, ម៉ូតូម៉ាក HONDA BEAT ចំនួន០១គ្រឿង, ម៉ូតូម៉ាក SUZUKI NEX ចំនួន០១គ្រឿង។

ក្រោយពីនាំយកម៉ូតូមកដល់អង្គភាព, កម្លាំងអាវុធហត្ថ បានប្រគល់ម៉ូតូម៉ាក YAMAHA NMAX ពណ៌ក្រមហម មានលេខតួ-លេខម៉ាស៊ីន ៥៧១១១១០១៨៦៨៩ គ្មានផ្លាកលេខចំនួន០១គ្រឿង ជូនជនរងគ្រោះវិញ។ ចំណែកម៉ូតូចំនួន២២គ្រឿងទៀត អាវុធហត្ថសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ សូមមកពិនិត្យមើល ក្រែងឃើញម៉ូតូរបស់ខ្លួន ដើម្បីទទួលយកត្រឡប់ទៅវិញ ពេលមានឯកសារត្រឹមត្រូវ៕