* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ពិធីបើកព្រឹត្តិការណ៍ «ហ្រ្វង់កូតិច ឆ្នាំ២០២៦» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បង្ហោះសារពីគោលបំណងនៃទស្សនកិច្ចនៅកម្ពុជា ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកបើកទីផ្សារថ្មី និងសម្ពោធប្រាសាទមេបុណ្យខាងលិចជាមួយព្រះមហាក្សត្រខ្មែរ
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមចំនួន ៤១នាក់ បញ្ជាក់ការសិក្សាក្នុងគម្រោងបណ្តុះបណ្តាលសម្រាប់អ្នកបច្ចេកទេសបេតិកភណ្ឌ និងមេជាងនៅអង្គរ

11-06-2026 14:27

(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងលោកស្រី Katerine M. Diop អនុប្រធានស្តីទីស្ថានទូតអាមេរិកនៅភ្នំពេញ បានអញ្ជើញចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម ក្នុងគម្រោងបណ្តុះបណ្តាលសម្រាប់អ្នកបច្ចេកទេសបេតិកភណ្ឌ និងមេជាងនៅអង្គរ

ពិធីចែកវិញ្ញាបនបត្រនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងភាំកីពាក់ព័ន្ធ និងសិក្ខាកាមចំនួន ៤១នាក់ផងដែរ។

សូមជម្រាបថា គម្រោងបណ្តុះបណ្តាលវិញ្ញាបនបត្រសម្រាប់អ្នកបច្ចេកទេសបេតិកភណ្ឌ និងមេជាងនៅអង្គរ សហការរៀបចំឡើងដោយអង្គការមូលនិធិប្រាសាទពិភពលោក (WMF) និងអាជ្ញាធរជាតិអប្សរា ដែលវគ្គទី១ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៥ និងបញ្ចប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួម២០នាក់។

ចំណែកវគ្គទី២ ចាប់ផ្តើមពីខែមីនា និងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចំនួន២១នាក់។ ដូច្នេះ សុរបទាំង២វគ្គ មានសិក្ខាកាមចូលរៀនចំនួន ៤១នាក់ ដែលពួកគេជាកម្មករមកពីស្ថាប័នអាជ្ញាធរជាតិអប្សរា អង្គការ WMF ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងភ្នាក់ងារវប្បធម៌កូរ៉េផងដែរ។

ដោយឡែក ចំពោះគ្រូបង្រៀននៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាអ្នកជំនាញខ្មែរសុទ្ធសាត។ មេរៀនសំខាន់ៗដែលបណ្តុះបណ្តាលក្នុងគម្រោងនេះ គឺការចែករំលែកចំណេះដឹងទាក់ទងនឹងសុវត្ថិភាព និងសង្រ្គោះបន្ទាន់ ប្រវត្តិសាស្រ្ត និងការអភិរក្សនៅក្នុងតំបន់អង្គរ ជំនាញបច្ចេកទេស និងរបៀបគ្រប់គ្រង។ គម្រោងនេះ មានទិសដៅពង្រឹងការបណ្តុះបណ្តាលឱ្យសិក្ខាកាមក្លាយជាកម្មករជំនាញ និងមានការទទួលស្គាល់ជាទូទៅលើជំនាញរបស់ខ្លួន៕