* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ មកកាន់កម្ពុជា
* Fresh Exclusive: កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា៖ ពីឱកាសការទូតប្រវត្តិសាស្ត្រ ដល់ការព្រួយបារម្ភរបស់ថៃ និងការប្រឆាំងពីក្រៅប្រទេស
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល
* ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រីភាពកម្ពុជា-បារាំង
* ថៃ ដែលជាសមាជិកសង្កេតការណ៍ មិនត្រូវបានអនុញ្ញាតឲ្យលើកយោបល់ក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ណែនាំមន្ត្រីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ផ្តល់សេវាប្រកបដោយគុណភាព និងកុំបណ្តោយឱ្យក្រុមគ្រួសារដ៏មានសុភមង្គលប្រែក្លាយទៅជាសោកនាដកម្មដោយការបាត់បង់ជីវិតមាតា និងទារក

11-06-2026 14:48

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានណែនាំពេទ្យឆ្មប និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវា កុំបណ្តោយឱ្យក្រុមគ្រួសារដ៏មានសុភមង្គលមួយ ប្រែក្លាយទៅជាសោកនាដកម្ម ដោយសារការបាត់បង់ជីវិតមាតា និងទារក ឫជំងឺផ្សេងៗទៀត ដែលយើងអាចការពារបាន។

ការណែនាំរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសលោកអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអង្កេតមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)» វគ្គទី២ ក្រោមការគាំទ្រពីអង្គការ UNFPA។ វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំមណ្ឌលសុខភាព មន្ទីរពេទ្យ និងមន្ត្រីឆ្មប ដែលមិនទាន់បានចូលរួមក្នុងវគ្គទី១ ជាច្រើននាក់ ដើម្បីពង្រឹងសមត្ថភាពក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកជុំវិញកំណើត ព្រមទាំងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារកឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានជំរុញឱ្យសិក្ខាកាមទាំងអស់សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងយកចំណេះដឹង ជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងចែករំលែកបន្តដល់មន្ត្រីសុខាភិបាលផ្សេងទៀតនៅតាមអង្គភាពរៀងៗខ្លួន។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តជំហានទាំង៤ នៃការអង្កេតមរណភាពមាតា និងទារកជុំវិញកំណើត រួមមាន​ទី១៖ ការកំណត់អត្តសញ្ញាណ និងរាយការណ៍ករណីស្លាប់ឱ្យបានទាន់ពេលវេលា, ទី២៖ ការពិនិត្យឡើងវិញ និងវិភាគមូលហេតុនៃការស្លាប់, ទី៣៖ ការឆ្លើយតប និងអនុវត្តសកម្មភាពកែតម្រូវ និងទី៤៖ ការតាមដានត្រួតពិនិត្យការអនុវត្តការងារឱ្យបានជាប់លាប់។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត បានណែនាំឱ្យមន្ត្រីឆ្មប និងមន្ត្រីសុខាភិបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់លើការថែទាំស្ត្រីមានផ្ទៃពោះ ការអប់រំសុខភាព ការផ្តល់ប្រឹក្សា និងការផ្តល់ឱសថចាំបាច់ ដូចជាថ្នាំគ្រាប់ជាតិដែកជាដើម ដើម្បីបង្ការហានិភ័យផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន។

ដោយឡែកចំពោះការគ្រប់គ្រងករណីធ្លាក់ឈាមក្រោយសម្រាល, ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសង្កត់ធ្ងន់លើការបញ្ជូនអ្នកជំងឺឱ្យបានឆាប់រហ័ស ការរៀបចំក្រុមគ្រូពេទ្យជំនាញ និងការត្រៀមឈាមឱ្យបានគ្រប់គ្រាន់សម្រាប់ការសង្គ្រោះបន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិតមាតាឱ្យបានទាន់ពេលវេលា។

លោកវេបណ្ឌិត គួង ឡូ ក៏បានជំរុញឱ្យមន្ត្រីសុខាភិបាលគ្រប់រូបបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងការសិក្សាស្វ័យសិក្សាបន្ថែម ដើម្បីធានាឱ្យការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងសាកសិទ្ធភាពជូនប្រជាពលរដ្ឋ៕