* ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ មកកាន់កម្ពុជា
* Fresh Exclusive: កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា៖ ពីឱកាសការទូតប្រវត្តិសាស្ត្រ ដល់ការព្រួយបារម្ភរបស់ថៃ និងការប្រឆាំងពីក្រៅប្រទេស
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល
* ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រីភាពកម្ពុជា-បារាំង
* ថៃ ដែលជាសមាជិកសង្កេតការណ៍ មិនត្រូវបានអនុញ្ញាតឲ្យលើកយោបល់ក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យនៃក្រសួងការងារ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃពិតនៃការសិក្សាជំនាញ

11-06-2026 15:15

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រធានបទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃពិតនៃការសិក្សាជំនាញ។

លោក ស៊ុន មេសា បានថ្លែងថា៖ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល” ជាប្រធានបទ TVET DAY ឆ្នាំនេះ ហើយប្រធានបទនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃនៃការសិក្សាជំនាញ ពោលគឺនៅពេលយុវជនមានជំនាញច្បាស់លាស់ ពួកគេនឹងមានឱកាសទទួលបានការងារសមរម្យ មានប្រាក់ចំណូល និងអាចអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង»។

បើតាមលោក ស៊ុន មេសា បានបន្ដថា នឹងរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ។

លោកបានបន្ថែមថា ទិវាជាតិ TVET មិនត្រឹមតែជាវេទិកាផ្សព្វផ្សាយអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញសមិទ្ធផល ស្នាដៃ និងសក្តានុពលរបស់សិស្ស-និស្សិត TVET ក៏ដូចជាភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ដើម្បីធានាថាការបណ្តុះបណ្តាលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

លោកបន្ថែមទៀតថា ប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» សម្រាប់ឆ្នាំ២០២៦នេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ ដើម្បីសម្រេចគោលដៅ ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។

តាមរយៈការប្រារព្ធទិវាជាតិ TVET លើកទី៩ ឆ្នាំ២០២៦ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រំពឹងថានឹងបន្តជំរុញការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការសិក្សាជំនាញ និងលើកទឹកចិត្តយុវជនឱ្យចូលរួមរៀនជំនាញកាន់តែច្រើន ដើម្បីទទួលបានការងារល្អ មានប្រាក់ចំណូលសមរម្យ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ នេះបើតាមអ្នកនាំពាក្យដដែល៕