សេចក្តីជូនដំណឹង៖ ម្ចាស់បំណុលរបស់ ធនាគារ មេគង្គ កម្ពុជា អាចដាក់ពាក្យទាមទារបំណុលរហូតដល់ថ្ងៃទី២៦ មិថុនា ២០២៦
11-06-2026 16:13
(ភ្នំពេញ)៖ ក្រុមហ៊ុន រីចឆ៍ & ផាតនើរ អ្នកជម្រះបញ្ជីរបស់ ធនាគារ មេគង្គ កម្ពុជា មហាជន ទទួលខុសត្រូវមានកម្រិត ដែលស្ថិតក្នុងការជម្រះបញ្ជី បានចេញសេចក្តីជូនដំណឹងដល់ ម្ចាស់បំណុល និងសាធារណជនទាំងរបស់ ធនាគារ មេគង្គ កម្ពុជា មហាជន ទទួលខុសត្រូវមានកម្រិត ឱ្យបានជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួល និងឱកាសគ្រប់គ្រាន់ដល់ម្ចាស់បំណុលក្នុងការរៀបចំនិងដាក់ស្នើឯកសារទាមទារបំណុលអ្នកជម្រះបញ្ជីសម្រេចពន្យារពេលកំណត់ដាក់ពាក្យស្នើសុំទាមទារទូទាត់បំណុលរហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៥.០០នាទីល្ងាចនេះតទៅ។
អាស្រ័យហេតុនេះ សូមអ្នកដាក់ពាក្យស្នើសុំទាមទារទូទាត់បំណុលទាំងអស់ មេត្តាជ្រាបនិងរួសរាន់មកដាក់ ពាក្យស្នើសុំទាមទារទូទាត់បំណុល ឱ្យបានទាន់ពេលវេលាកំណត់ នៅអាស័យដ្ឋាន ស្ថិតនៅផ្ទះលេខ ២២៨៣ ២២៨២ ២៣៩៩ ជាន់ផ្ទាល់ដី បន្ទប់ G០១ ជាន់ទី១ បន្ទប់លេខ ១, ០១ និងជាន់ទី២ បន្ទប់លេខ ២.០១ ផ្លូវលេខ ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ២៣០ ៣៣៣ / ០១៧ ៧៨៧ ៨៨៣ និងអ៊ីមែល [email protected]/[email protected] ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕




