* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ្រូជំនាញនៃមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ជំរុញឱ្យពលករខ្មែរ ត្រឡប់ពីថៃដែលមានជំនាញស្រាប់ មកធ្វើតេស្តសមត្ថភាពដើម្បីទទួលបានវិញ្ញាបនបត្រ ងាយស្រួលរការងារធ្វើ ទទួលបានប្រាក់ខែខ្ពស់ (Video inside)

11-06-2026 17:16

(ភ្នំពេញ)៖ លោក មុត សុភ័ក្រ្ភ អនុប្រធានដឺប៉ាត់តឺម៉ង់ផែនការស្រាវជ្រាវស្ថិតិ នៃវិទ្យាស្ថាន បណ្តុះបណ្តាល បច្ចេកទេស បានជំរុញនិងលេីកទឹកចិត្តឱ្យពលករខ្មែរ ត្រឡប់ពីថៃដែលមានជំនាញស្រាប់ មកធ្វើតេស្តសមត្ថភាព ដើម្បីទទួលបានវិញ្ញាបនបត្រ ងាយស្រួលរការងារធ្វើ ទទួលបានប្រាក់ខែខ្ពស់។

លោក មុត សុភ័ក្រ្ភ បានបញ្ជាក់ថា ដោយយោងតាមអនុសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញពលករដែលជាអតីតពលករមកពីប្រទេសថៃ ដែលមានជំនាញស្រាប់ មកប្រឡង តេស្តសមត្ថភាព ដើម្បីប្រែក្លាយអ្វីដែលជាជំនាញរបស់គាត់ទៅជាសមត្ថភាពពិត ហើ់យសាលានឹងចេញជាវិញ្ញាបនប័ត្រ ដែលអាចយកទៅប្រើប្រាស់ឱ្យចំជំនាញគាត់តែម្ដង។

លោកថា សម្រាប់អត្ថប្រយោជន៍នៅពេលដែលគាត់ទទួលបានវិញ្ញាបនប័ត្រ គឺគាត់អាចទទួលបានប្រាក់កម្រៃខ្ពស់ និងមានការងារមានលំនឹង។

បន្ថែមពីនេះ លោក មុត សុភ័ក្រ្ភ បានបន្ដថា នីតិវិធីសម្រាប់បងប្អូនពលករ ដែលមានបំណងចង់មកចុះឈ្មោះ មកប្រឡងធ្វើតេស្ដនេះ គឺមានពីរលក្ខខណ្ឌ អាចចុះឈ្មោះតាមវេបសាយ ឬតាមអេបរបស់ក្រសួង ដែលហៅថា ERPL ឬអាចតេតាមរយៈប្រព័ន្ធ ហតឡាញរបស់ក្រសួង ១២៩៧។ ហើយក៏សូមអំពាវនាវបងប្អូនពលករ មកមជ្ឈមណ្ឌល ហើយខាងសាលាស្វាគមន៍ជានិច្ច និងមានក្រុមការងារចាំជួយសម្រួលផងដែរ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖