រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ling Jianjun ប្រធានក្រុមហ៊ុន Lingzhi Group

11-06-2026 18:12

(ភ្នំពេញ )៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតិឱ្យលោកបណ្ឌិត Ling Jianjun ប្រធានក្រុមហ៊ុន Lingzhi Group និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងពិភាក្សាស្វែងយល់អំពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងពាក់ព័ន្ធនឹងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា៕