គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះបង្រ្កាបល្មើស Online Scams នៅសង្កាត់ភ្លើងឆេះរទេះ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ១៤នាក់

11-06-2026 22:22

(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។

ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២ទីតាំងស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៣ គម្រោង១ ផ្ទះលេខ១០៦ ផ្លូវលេខ០៩ និងផ្ទះលេខ០៧ ផ្លូវលេខ០៣ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៤នាក់ ជាជនជាតិបង់ក្លាដេស។

ជាមួយគ្នានោះ វត្ថុតាងសង្ស័យពាក់ព័ន្ធនឹងបទល្មើស បានបញ្ចូនទៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕