World Cup 2026៖ គូទី២ កូរ៉េខាងត្បូង ប៉ះសាធារណរដ្ឋឆេក ចាប់ផ្តើម!

12-06-2026 09:02

(មិចស៊ិកូ)៖ គូទី២ រវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងសាធារណរដ្ឋឆេក ក្នុងចំណោម ១០៤ប្រកួតសរុបនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ចាប់ផ្តើមហើយនាម៉ោង ៩ព្រឹក ថ្ងៃសុក្រ ទី១២ ខែមិថុនានេះ។

ការប្រកួតនេះដែរធ្វើឡើងនៅប្រទេសមិចស៊ិក ជាទីតាំងសហម្ចាស់ផ្ទះ World Cup លើកទី២៣ ជាមួយសហរដ្ឋអាមេរិក និងកាណាដា ដើម្បីបិទបញ្ចប់ជុំទី១ វគ្គសន្សំពិន្ទុប្រចាំពូល A ក្រោយពេលមិចស៊ិកយកឈ្នះអាហ្រ្វិកខាងត្បូង ២-០ នៅថ្ងៃបើកឆាកនាយប់មិញ។

កូរ៉េខាងត្បូង លេងតំណាងទ្វីបអាស៊ី (AFC) នៅពេលឆេក លេងតំណាងទ្វីបអឺរ៉ុប (UEFA) ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦៕