ចប់ការប្រកួត៖ កូរ៉េខាងត្បូង វាយបកឈ្នះសាធារណរដ្ឋឆេក ២-១ នៅ World Cup 2026

12-06-2026 11:04

(មិចស៊ិកូ)៖ ក្រុមខ្លាកំណាចប្រចាំអាស៊ី កូរ៉េខាងត្បូងបានវាយបកឈ្នះក្រុមខ្លាំងនៅអឹរ៉ុប សាធារណរដ្ឋឆេក ដោយលទ្ធផល ២-១ នៃការប្រកួតសន្សំពិន្ទុប្រចាំពូល A ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។

នេះជាការប្រកួតទី២ ក្នុងចំណោម ១០៤ប្រកួតសរុបក្នុងទឹកដីប្រទេសមិចស៊ិក នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។

ការលេង ៤៥នាទីដំបូងនៃវគ្គទី១ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ មុនពេលឆេក បើកឆាកនាំមុខ ១គ្រាប់មុន មុនពេលកូរ៉េខាងត្បូង ប្រទេសម្ចាស់ផ្ទះ World Cup 2002 ជាមួយជប៉ុនវាយបកបាន ២គ្រាប់វិញរហូតដល់ បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។

តាមរយៈជ័យជម្នះពី ១ប្រកួតបើកឆាកនេះដែរនាំឱ្យ កូរ៉េខាងត្បូងដោយមានប្រធានក្រុមឆ្នើម Son Heung-min រកបាន ៣ពិន្ទុឡើងទៅឈរលេខ២ ក្នុងពូល A ស្មើនឹងម្ចាស់ផ្ទះមិចស៊ិកផងដែរ ខុសត្រូវគ្នាតែគ្រាប់បាល់ចំណេញប៉ុណ្ណោះ៕