World Cup 2026៖ ប្រវត្តិសាស្រ្ត និងស្ថិតិ ដែលកើតចេញពីជំនួបរវាងមិចស៊ិក និងអាហ្រ្វិកខាងត្បូង

12-06-2026 11:52

(មិចស៊ិកូ)៖ ជំនួបបើកឆាកគូទី១ ប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បានបញ្ចប់ហើយ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ដោយម្ចាស់ផ្ទះមិចស៊ិកបានយកឈ្នះក្រុមភ្ញៀវអាហ្រ្វិកខាងត្បូង ២ទល់នឹង០ នៃវគ្គសន្សំពិន្ទុពូល A។

ទោះជាយ៉ាងណា ១ប្រកួតសម្រាប់ក្រុមមកពីតំបន់ផ្សេងគ្នានេះ បង្កើតបានជាប្រវត្តិសាស្រ្ត និងស្ថិតិមួយចំនួនផងដែរមានដូចខាងក្រោមនេះ៖

- ចំនួនអ្នកទស្សនាផ្ទាល់ ៨០,៨២៤នាក់
- វាជាលើកទី២ ដែលមិចស៊ិក និងអាហ្រ្វិកខាងត្បូងប៉ះគ្នានៅថ្ងៃបើកឆាក World Cup គិតចាប់ពីឆ្នាំ២០១០
- នៅអាហ្រ្វិកខាងត្បូង ដែលបញ្ចប់ក្នុងលទ្ធផល ១-១
- អាជ្ញាកណ្តាលចាយ ៦កាតសរុប ក្នុងនោះមាន ៣កាតក្រហមច្រើនជាងគេ
- កីឡដ្ឋាន Estadio Azteca Factor ជាទីតាំងប្រកួតបើកឆាក World Cup ៣លើក នៅពេលមិចស៊ិកធ្វើម្ចាស់ផ្ទះ ពោលគឺក្នុងឆ្នាំ១៩៧០ ១៩៨៦ និង ២០២៦
- វាជាការជួបគ្នាលើកទី៥ ជាប្រវត្តិសាស្រ្តសម្រាប់ក្រុមទាំងពីរ នៅពេលមិចស៊ិកឈ្នះ ៣លើក ចាញ់ ១លើក និងស្មើ ១លើក។

ប្រកួតបន្ទាប់ សាធារណរដ្ឋឆេក ប៉ះអាហ្រ្វិកខាងត្បូង នាម៉ោង ១១យប់ ថ្ងៃទី១៨ ខែមិថុនា មុនពេលម្ចាស់ផ្ទះមិចស៊ិក ប៉ះកូរ៉េខាងត្បូងនាម៉ោង ៨យប់ថ្ងៃទី១៩ ខែមិថុនា (ម៉ោងនៅកម្ពុជា)៕