ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ បាត់លិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លីនិងផ្ទះសម្បែង ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់
12-06-2026 07:15
(ភ្នំពេញ)៖ លោកស្រី ឡាក់ គឹមលៀង អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្ន ផ្ទះលេខ៤៣ ផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លី និងផ្ទះសម្បែងហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់។
លោកស្រី ឡាក់ គឹមលៀង បានបញ្ជាក់ថា ខ្លួនពិតជាបានបាត់លិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លីនិងផ្ទះសម្បែង លេខ ១២៤៥ ល.ប ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានទំហំ១៧៩ ម៉ែត្រក្រឡា ស្ថិតនៅ ភូមិព្រៃវែងកេីត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញប្រាកដមែន ហេីយមានព្រំប្រទល់ ខាងជេីងទល់និង របងថ្ម ខាងលិចទល់និង របងថ្ម ខាងកេីតទល់និង ចំណីផ្លូវ ខាងត្បូងទល់និងរបងថ្ម ។
គាត់បានបញ្ជាក់ថា គាត់ពិតជាបានបាត់លិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លីនិងផ្ទះសម្បែង ហើយពិតជាមិនបានយកទៅលក់ ដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។
គាត់បញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ទីតាំងដីខាងលើនេះ មិនមែនជាកម្មសិទ្ធរបស់ខ្ញុំនោះ នាងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន»៕





