ប្រកាសតែងតាំង‎លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

12-06-2026 14:25

(កំពង់ស្ពឺ)៖ លោក ម៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ។

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំអគារសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រមាណ ៣០០នាក់។

លោក ប៉េង ពោធិ៍នា បានលើកឡើងថា កិច្ចការបន្តប្រធានមន្ទីរសាធារណៈការថ្មី ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការកែទម្រង់ការងារផ្ទៃក្នុងរបស់អង្គភាព នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ពង្រឹងពង្រីកយុទ្ធសាស្ត្រនៃការតភ្ជាប់ផ្លូវថ្នល់ឱ្យមានគុណភាពប្រទាក់ក្រឡាគ្នា និងកែលម្អជាអាទិភាព សម្រាប់មធ្យោបាយដឹកជញ្ជូនស្របតាមតម្រូវការចាំបាច់របស់ពលរដ្ឋក្នុងខេត្ត៕