ចូរប្រាប់មនុស្សជាទីស្រលាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែមិថុនា​៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន២១នាក់

12-06-2026 17:06

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ក​រណី ឃាត់ខ្លួនជនសង្ស័យ២១នាក់។

* ករណីជួញដូរ២ករណី ឃាត់ខ្លួន២នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៨ករណី ឃាត់ខ្លួន១៣នាក់
* ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន៦នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៦៤០ករណី ឃាត់ខ្លួន១១៨៨០នាក់ (ស្រី៧៤៥នាក់)៕