ក្រសួងសង្គមកិច្ច ចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយនៅក្នុងហ្វេសបុកឈ្មោះSoBenដែលបង្ហោះព័ត៌មានថាមាន «មជ្ឈមណ្ឌលអភិរក្សក្រមុំចាស់»
12-06-2026 22:24
(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយនៅក្នុងហ្វេសបុកឈ្មោះ SoBenដែលបង្ហោះព័ត៌មានថាមាន
«មជ្ឈមណ្ឌលអភិរក្សក្រមុំចាស់»។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ នៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៦មានម្ចាស់Accountហ្វេសបុកឈ្មោះSoBenនិងប៊ន-BenWorld
Food&Travelបានបង្ហោះរូបភាពដោយភ្ជាប់ជាមួយផ្ទាំងបដាមានចំណងជើងថា «មជ្ឈមណ្ឌលអភិរក្សក្រមុំចាស់» ដែលមានរូបសញ្ញានិងឡូហ្គូរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាព្រមទាំង
ភ្ជាប់សារថា"ទើបសម្ពោធថ្មីអគារ“ក”មាន១០ខេត្តដែរអាចចូលនៅបាន......»។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសូមបដិសេធទាំងស្រុងនូវរូបភាពនិងឈ្មោះមជ្ឈមណ្ឌលដែលបុគ្គលឈ្មោះSoBenនិងបិន-BenWorldFood&Travel
បានដាក់ព្រោះក្រសួងមិនបានបង្កើតមជ្ឈមណ្ឌលដូចការចុះផ្សាយរបស់បុគ្គលនេះឡើយ។
ការចុះផ្សាយរបស់បុគ្គលរូបនេះគឺជាការបំពុលសង្គមបំភ្លៃព័ត៌មាននិងបំផ្លើសការពិតធ្វើឱ្យសាធារណជនមានការភាន់ច្រឡំជាពិសេសការយករូបសញ្ញនិងឡូហ្គូរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដែលជាស្ថាប័នរដ្ឋ
ទៅប្រើប្រាស់ដោយពុំមានការអនុញ្ញតត្រឹមត្រូវនិងផ្ទុយពីច្បាប់។
ក្នុងន័យនេះសូមអំពាវនាវដល់សាធារណៈជនទាំងអស់មេត្តាបញ្ឈប់ការចែកផ្សាយរូបភាពនិងខ្លឹមសារ
នេះបន្តទៅទៀតព្រោះវាធ្វើឱ្យមានការភាន់ច្រឡំនិងជាការបង្អួចដល់កិត្តិយសរបស់ក្រសួងដែលជាស្ថាប័នរបស់
រាជរដ្ឋាភិបាល។
ជាមួយគ្នានេះមសូមម្ចាស់ ហ្វេសបុកឈ្មោះ SoBen និងប៊ន-BenWorldFood&
Travel ត្រូវលុបជាបន្ទាន់និងត្រូវចូលខ្លួនមកដោះស្រាយជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា
និងទទួលខុសត្រូវចំពោះមុខច្បាប់៕







