ក្រសួងការងារ នឹងរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅដេីមសប្តាហ៍ក្រោយ (Video inside)
13-06-2026 10:09
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការ នឹងរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមប្រធានបទ TVET ផ្តល់ជំនាញ ការងារ និងចំណូល។
ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តែងតែរៀបចំឡេីងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបញ្ជៀបការយល់ដឹងឱ្យបានទូលំទូលាយ អំពីជំនាញ បច្ចេកទេស ដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប សំដៅជំរុញឱកាសការងារ។
សូមទស្សនាកិច្ចសម្ភាសទាំងស្រុងជាមួយ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចតទៅ៖











