World Cup 2026៖ ៤ប្រកួតថ្ងៃអាទិត្យ គូពិសេស សាំបាប្រេស៊ីល ប៉ះម៉ារ៉ុក ចាប់ផ្តើមនាម៉ោង ៥ព្រឹកស្អែក

13-06-2026 10:27

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងឈានចូលថ្ងៃទី៣ នាថ្ងៃអាទិត្យ ទី១៤ ខែមិថុនាស្អែកនេះ ដោយមានដល់ ៤ប្រកួតឯណោះ ជាពិសេសគូជក់ចិត្តដិតអារម្មណ៍ សាំបាប្រេស៊ីល អតីតជើងឯក World Cup ៥សម័យកាល ត្រូវប៉ះម៉ារ៉ុកចាប់ផ្តើមនាព្រឹកព្រលឹមតែម្តង (ម៉ោងនៅកម្ពុជា)។

គូទី៥៖ ស្វីស ប៉ះ កាតា ម៉ោង ២រំលងអាធា្រត្រនេះ (ពូល B)
គូទី៦៖ ប្រេស៊ីល ប៉ះ ម៉ារ៉ុក ម៉ោង ៥ព្រឹក (ពូល C)
គូទី៧៖ ស្កុតឡេន ប៉ះ ហៃទី ម៉ោង ៨ព្រឹក (ពូល C)
គូទី៨៖ អូស្រា្តលី ប៉ះ តួគីយ៉េ ម៉ោង ១១ព្រឹក (ពូល D)។

គួរបញ្ជាក់ផងដែរ ក្រោយដំណើរការបាន ៤ប្រកួត ក្នុងចំណោម ១០៤ប្រកួតសរុបនៅ World Cup ជំនាន់ទី២៣ ដែលលេង ៤៨ប្រកួតឃើញថា សហម្ចាស់ផ្ទះមិចស៊ិក និងអាមេរិក សុទ្ធតែរកបាន ៣ពិន្ទុបើកឆាកដូចគ្នា លើកលែងតែ កាណាដា រកបានតែ ១ពិន្ទុ និងក្រុមនៅអាស៊ី កូរ៉េខាងត្បូងដែលស្ថិតក្នុងពូល A ក៏រកបាន ៣ពិន្ទុដែរ៕