យុវជនខ្មែរ មានសមត្ថភាពអាចផលិតរ៉ូបូតចល័ត សម្រាប់ដឹកជញ្ជូនក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងសុខាភិបាល (Video inside)

13-06-2026 12:09

(ភ្នំពេញ)៖ លោក ស្មាន អាប់ឌុលឡាហ្សីស ជាវិស្វកម្មមេកានិកនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPIC បានស្រាវជ្រាវផលិតរ៉ូប៉ូតចល័ត ដែលអាចផ្លាស់ទីពីទីតាំងមួយ ទៅទីតាំងមួយទៀត ដោយមិនមានការបញ្ជាគ្រប់ពេល និងមានសមត្ថភាពគេចឧបសគ្គ។

លោក ស្មាន អាប់ឌុលឡាហ្សីស បានឱ្យដឹងថា រ៉ូបូតនេះ មានមុខងារចល័តពីតាំងមួយ ទៅទីតាំងមួយដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកបញ្ជានោះទេ។ ហើយសារៈសំខាន់នៃរ៉ូបូតនេះ គឺអាចប្រើប្រាស់បានទៅលើគ្រប់វិស័យដូចជា៖ វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យសុខាភិបាលផងដែរ។

យុវជនរូបនេះ បានបញ្ជាក់ថា ប្រសិនបើប្រទេសមួយ មិនមានវិស័យឧស្សាហកម្ម គឺគ្មានអ្វីទាំងអស់ ពីព្រោះវិស្វកម្ម ជាអ្នកផលិត ប៉ុន្ដែបើប្រទេសមួយគ្មានការផលិត គ្មានទីផ្សារ គ្មានការនាំចេញ ឬក៏គ្មានឧបករណ៍ប្រើប្រាស់ជាដើម៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖