អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករងនៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន ជួបពិភាក្សាការងារ នៅការដ្ឋានអតីតព្រះបរមរាជវាំងអង្គរធំ
13-06-2026 12:41
(សៀមរាប)៖ គម្រោងអភិរក្ស ជួសជុលស្តារឡើងវិញ នៃព្រះបរមរាជវាំងអង្គរធំ ក្រោមកិច្ចសហប្រត្តិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage)។
ជាក់ស្ដែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Huang Xiaofan អគ្គនាយករង នៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន អមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីបច្ចេកទេស និងក្រុមការងារគម្រោងភាគីចិន បានជួបពិភាក្សាការងារ នៅទីតាំងការដ្ឋានអតីតព្រះបរមរាជវាំងអង្គរធំ។
ក្នុងកិច្ចពិភាក្សា គឺយកចិត្តទុកដាក់ផ្តោត ទៅលើការអនុវត្តសេចក្ដីណែនាំរបស់អ្នកជំនាញ Expert Adhoc អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ដើម្បីធានាឱ្យបានការអនុវត្តគម្រោង ឱ្យមានប្រសិទ្ធភាពក្នុងការងារអភិរក្ស ជួសជុលឱ្យបានរលូន និងលទ្ធផលល្អ នៃគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ៕










