អភិបាលខេត្តព្រៃវែង ជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋតាមមូលដ្ឋាន

13-06-2026 14:19

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក សួស ឡា ប្រធានសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបិទកិច្ចប្រជុំផ្សព្វផ្សាយ និងដឹកនាំជំរុញ អនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងខេត្ត្តព្រៃវែង។

ពិធីប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានថ្លែងថា ដើម្បីជំរុញ ក៏ដូចជាការពន្លឿនការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការផ្តល់ឯកសារអត្ត សញ្ញាណផ្សេងៗជូនប្រជាពលរដ្ឋក្នុងខេត្ត ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ និងប្រកាសលេខ៤២២១ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដែលមានវិសាលភាពអនុវត្តចំពោះ ការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ សម្រាប់ បុគ្គលគ្រប់រូបមានសញ្ជាតិខ្មែរ ព្រមទាំងអនុវត្តចំពោះរាល់ការងារពាក់ព័ន្ធនឹងការចុះបញ្ជី ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើ មោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក៏ដូចជាបែបបទ និងនីតិវិធីនៃការប្តឹងមិនសុខចិត្ត។

ដោយឡែក ចំពោះសេចក្តីណែនាំលេខ០៥០ សណន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ដែលផ្តោតសំខាន់ លើកការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពី ប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ពិសេសសម្រាប់ការចុះឈ្មោះបោះឆ្នោតនៅ ពេលខាងមុខ ដូចនេះទើបត្រូវឲ្យមានកិច្ចប្រជុំជំរុញលើការងារនេះ។

លោក សួន សុម៉ាលីន បានផ្តាំផ្ញើសមាជិក សមាជិកា ពិសេសអ្នកពាក់ព័ន្ធ សូមយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអនុវត្តឲ្យ មានប្រសិទ្ធភាព ចំពោះខ្លឹមសារអនុក្រឹត្យលេខ៤៧អនក្រ.បក និងប្រកាសលេខ៤២២១ប្រក របស់ក្រសួងមហាផ្ទៃ។

ចំពោះ សេចក្តីណែនាំលេខ០៥០ សណន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៥ របស់ក្រសួងមហាផ្ទៃ ពិសេសស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង ស្រុក អធិការក្រុង ស្រុក រដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ និងត្រូវអនុវត្តការងារចំបាច់ដូចជា៖

*ទី១៖ បន្ត និងពន្លឿនការផ្តល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ក្នុងការណីមានឯកសារ ភ្ជាប់គ្រប់គ្រាន់សម្រាប់ស្នើសុំ ឬឯកសារបញ្ជាក់អត្តសញ្ញាណបានបាត់បង់ ខូចខាត ឬ អស់សុពលភាព
*ទី២៖ បន្តផ្តល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ក្នុងការណីពុំទាន់មានឯកសារភ្ជាប់ គ្រប់គ្រាន់ ឬពុំមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់
*ទី៣៖ ផ្តល់ការគាំទ្រ តាមដាន និងត្រួតពិនិត្យលើកការផ្តល់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ
*ទី៤៖ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបន្តរាយការណ៍ប្រចាំសប្តាហ៍តាមឋានុក្រមមករដ្ឋបា លខេត្ត ជារៀងរាល់សប្តាហ៍ ដូចមានទម្រង់ភ្ជាប់ជាមួយសេចក្តីណែនាំ៕