យុវជននៃគម្រោង «ឫសឈើ» ចុះហត្ថលេខាផ្ដល់កូនឈើ ១០ ០០០ដើម ជូនសហគមន៍ព្រៃឈើ «ព្រៃខ្មៅ» (Video inside)
13-06-2026 17:39
(កំពត)៖ យុវជនកម្ពុជា ១ក្រុម បានផ្ដួចផ្ដើមរៀបចំគម្រោងស្ដារ និងដាំកូនឈើឡើងវិញ ដើម្បីរក្សានូវគម្របបៃតង និងទាក់ទាញទេសចរបន្ថែមទៀត។
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមគម្រោង «ឫសឈើ» ដែលដឹកនាំដោយយុវជន កើត សុវណ្ណរាជ្យ បានសម្រេចចុះហត្ថលេខាអនុវត្តគម្រោងស្ដារនិងដាំកូនឈើឡើងវិញ ជាមួយសហគមន៍ព្រៃឈើ ព្រៃខ្មៅ ដែលមានទីតាំងស្ថិតនៅចំនួន ១០,០០០ដើម។
គម្រោងនេះនឹងត្រូវអនុវត្តរយៈពេល៣ឆ្នាំ ដោយក្នុងឆ្នាំទី១ ដាំកូនឈើ ២០០០ដើម, ឆ្នាំទី២ ២០០០ដើម និងឆ្នាំទី៣ ចំនួន ៦០០០ដើម។
ពិធីនេះមានការចូលរួមពី លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលខេត្តកំពត, យុវជន កើត សុវណ្ណរាជ្យ ប្រធានគម្រោង, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ខណ្ណរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី និងប្រធានសហគមន៍ព្រៃឈើជាច្រើនរូបផ្សេងទៀត៕
























