ផ្លែផ្កានៃការអភិវឌ្ឍ៖ ចម្ការឈើដាំខ្នាតយក្សនៅស្រុកសំបូរ ខេត្តក្រចេះ កំពុងទទួលផលក្រោយការដាំដុះ៧ឆ្នាំ (Video inside)
13-06-2026 19:21
(ក្រចេះ)៖ បន្ទាប់ពីជម្នះការលំបាកជាច្រើនមិនអាចគណនាអស់នោះ ដើមប្រេងខ្យល់តូចៗ ដែល ចាប់ ផ្តើមដាំដុះនៅឆ្នាំ២០១៩ លើផ្ទៃដីផ្តល់សិទ្ធិដាំដុះដោយរាជរដ្ឋាភិបាល បានលូតលាស់យ៉ាង ល្អ ហើយធំធាត់អាចប្រមូលផលយកទៅកែច្នៃជាក្តារបន្ទះបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក បាន ហើយ ហើយមួយចំនួនត្រូវបានកែច្នៃយកទៅលក់បន្តនៅក្រៅស្រុក។
ដើម្បីប្រែក្លាយដីព្រៃរិចរិលទៅជាថាមពលថ្មីសម្រាប់សេដ្ឋកិច្ចនៅទីជនបទ រាជរដ្ឋាភិបាលកម្ពុជា បាន ផ្តល់ ដី ស្ថានីយផ្សព្វផ្សាយ ស្តារព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេ សាទ ទំហំជិត ៣ម៉ឺន ហិកតា ក្នុងភូមិសាស្ត្រ ស្រុក សំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹង ត្រែង ជូនក្រុម ហ៊ុន ហូលីផ្លេន ថេ សិន ដាំដុះដើមប្រេងខ្យល់។
ការវិនិយោគដាំឈើកែច្នៃទៅសម្ភារៈប្រើប្រាស់ផ្សេងៗ ជាការវិនិយោគដ៏ពេញនិយមរបស់ប្រទេស នានាលើពិភពលោក និងក្នុងតំបន់។ ការដាំឈើមិនត្រឹមផ្តល់នូវផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច ប៉ុណ្ណោះតែ តែវាក៏បានផ្តល់គុណតម្លៃដល់ផ្នែកបរិស្ថាន។ ក្រុមហ៊ុនហូលីផ្លេនថេសិន ជាក្រុមហ៊ុន មានបទពិសោធន៍ខ្ពស់ និងយូរឆ្នាំមកហើយលើការដាំដើមប្រេងខ្យល់។ ដោយមើលឃើញថា នៅ កម្ពុជាមិនទាន់មានក្រុមវិនិយោគលើការដាំដើមប្រេងខ្យល់ ដីមានជីវជាតិ ជាពិសេសដើម្បីបំពេញ តម្រូវការប្រើប្រាស់របស់មនុស្សនោះ ទើបក្រុមហ៊ុនហូលីផ្លេនថេសិន សម្រេចទម្លាក់លុយ រាប់ រយ លាន ដុល្លារចូលក្នុងដីក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹង ត្រែង ដាំដើមប្រេងខ្យល់។
ចាប់ពីឆ្នាំ២០១៩មក ក្រុមហ៊ុនហូលីផ្លេនថេសិន បានប្រឹងប្រែងដោយជម្នះការលំបាកជាច្រើនដាំ ដុះដើមប្រេងខ្យល់ដោយមិនដកដៃនោះឡើយ សូម្បីតែក្នុងពេលមានវិបត្តិរាតត្បាតជំងឺកូវីដ១៩។ មកដល់ពេលបច្ចុប្បន្ន ការដាំដុះបានសម្រេចនៅ លើ ផ្ទៃបានជាង ១៣ ៨០០ហិកតាហើយ។ មិន ត្រឹម តែប្រឹងប្រែងដាំដើមឈើប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រីក ច្រវាក់ផលិតកម្មកែច្នៃឈើ និងបានឈានទៅបង្កើតសហគមន៍ដាំឈើថែមទៀត។
រយៈពេល៧ឆ្នាំមកនេះ កូនប្រេងខ្យល់តូចៗដែលចុះលើដីដ៏មានជីវជាតិ ក្រោមការថែទាំយ៉ាងយក ចិត្ត ទុកដាក់ បានលូត លាស់ យ៉ាងល្អ។ ដើមប្រេងខ្យល់លើផ្ទៃដីប្រមាណ ២ ៧០០ហិកតាហើយ អាចប្រមូលផលយកមកកែច្នៃ។ បើទោះបីឈើអាចប្រមូលផលបានជិត ៣ពាន់ហិកតាហើយយ៉ា ណា ក្តី តែមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ច្រវាក់ផលិតកម្មកែច្នៃនោះឡើយ។
កម្ពុជាកំពុងមានតម្រូវការប្រើប្រាស់ខ្ពស់ផលិតផលចេញកែច្នៃចេញពីឈើដាំ មានដូចជាតុ ទូ គ្រែ ក្តារបន្ទះ និងគ្រឿងសង្ហារឹមជាច្រើនផ្សេងទៀត។ តាមការប៉ានប្រមាណកម្ពុជានាំចូលផលិតផល កែ ច្នៃចេញពីឈើដាំនេះ មិនក្រោមពាន់លានដុល្លារនោះឡើយក្នុងមួយឆ្នាំ។
លោក សាន់ សុខហ៊ាង តំណាងក្រុមហ៊ុនហូលីផ្លេនថេសិន បានឱ្យដឹងថា ដើមប្រេងខ្យល់ដែល ក្រុម ហ៊ុនដាំបានជាង ១៣ ០០០ហិកតា អាចបំពេញតម្រូវការនៃការប្រើប្រាស់ក្នុងប្រទេសកម្ពុជា បានត្រឹមតែ១ភាគរយប៉ុណ្ណោះ។ ដូច្នេះមានតម្រូវការដាំឈើច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបសេច ក្តី ត្រូវការនេះ។ លោក សុខហ៊ាង ចង់ឱ្យមានជួយជ្រោមជ្រែងបន្ថែមពីរាជរដ្ឋាភិបាល ដើម្បីជំរុញការ ដាំឈើបន្ថែមទៀត ដើម្បីជាប្រយោជន៍សេដ្ឋកិច្ចជាតិ ប្រជាជនមូលដ្ឋាន ការពារព្រៃធម្មជាតិ និង បំពេញ ការប្រើប្រាស់ក្នុងស្រុក។
បើទោះបីការដាំដុះដើមប្រេងខ្យល់់កំពុងមានដំណើរការល្អ ទទួលបានផល ផ្តល់ផលផ្នែក សេដ្ឋ កិច្ច ទាំងជាតិ និងប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងណាក្តី តែក្រុមហ៊ុនដាំដុះនៅតែជួបបញ្ហាប្រឈមមួយ ចំនួនធ្វើឱ្យការដាំដុះមិនអាចសម្រេចបានតាមផែនការនៃផ្ទៃដីដែលរដ្ឋបានផ្តល់ជូន។
លោក សាន់ សុខហ៊ាង បានឱ្យដឹងថា ផ្ទៃដីដែលរដ្ឋបានផ្តល់ជូនសម្រាប់ការដាំដើមប្រេងខ្យល់មាន ទំហំរហូតដល់ទៅជិត៣ម៉ឺនហិកតា តែជាក់ស្តែងផ្ទៃដីមិនដល់២ម៉ឺនហិកតានោះទេ ដែលអាចដាំ ដុះ បាន។ ផ្ទៃដីជាង១ម៉ឺនហិកតាផ្សេងទៀត ត្រូវបានជាន់ជាមួយព្រៃការពារ និងព្រៃសហគមន៍ជា ដើម ។
តំណាងក្រុមហ៊ុន ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធផ្តល់កិច្ចសហការឱ្យបានស្អិតល្មួតកំណត់អត្តសញ្ញាណដី ឱ្យ បាន ច្បាស់លាស់ ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអាចបន្តដាំឈើ ឬឱ្យប្រជាពលរដ្ឋអាចដាំដុះលើដី ដែល គាត់កំពុងគ្រប់គ្រងបច្ចុប្បន្ន៕























