សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចាត់តាំងលោក ងួន ស្តេចភក្តី នាំយកថវិកា និងសម្ភារៈចូលរួមរំលែកទុក្ខបុណ្យសពនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍
13-06-2026 19:46
(ភ្នំពេញ)៖ ដោយព្រះរាជហឬទ័យមេត្តាពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានចាត់តាំងលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័ព្រះសីហមុនីរាជា និងគណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីរាជការ សមណនិស្សិត និស្សិត នាំយកថវិកា សរុប ៤,៧៣៥,០០០រៀល និងសម្ភារ:មាន អង្ក ១០០គីឡូក្រាម ស្លាដក ១០ ភេសជ្ជៈ ទឹកត្រី ទឹកស៊ីអុីវ និងថ្នាំពេទ្យ ដើម្បីចូលរួមរំលែកទុក្ខបុណ្យសពម្តាយ និងប្អូនស្រី ធន់ សូណា ជានិស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍។
និស្សិតរូបនេះ គ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ទីកន្លែងកំណើត ភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង៕









