World Cup 2026៖ ជំនួបរវាងស្កុតឡេន ប៉ះ ហៃទី នៅម៉ោង ៨ព្រឹកចាប់ផ្តើម!

14-06-2026 08:10

(បរទេស)៖ ការប្រកួតទី៧ ក្នុងចំណោម ១០៤ប្រកួតសរុបនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 រវាងស្កុតឡេន និងហៃទីនាម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនាចាប់ផ្តើម (ម៉ោងនៅកម្ពុជា)។

ជំនួបនេះដែរធ្វើឡើងនៅកីឡដ្ឋាន Gillette Stadium ស្ថិតនៅសហរដ្ឋអាមេរិក និងជាគូទី២ ប្រចាំពូល C បន្ទាប់ពីប្រេស៊ីល និងម៉ារ៉ុកត្រូវបានបញ្ចប់ដោយលទ្ធផល ១-១។

ស្កុតឡេន ក្រុមខ្លាំងមួយនៅតំបន់អឺរ៉ុប (UEFA) ដោយមានកីឡាករសំខាន់ Andy Robertson និង Scott McTominay ជាដើម នៅពេលហៃទី ជាក្រុមស្ថិតនៅតំបន់អាមេរិកខាងជើង (Concacaf) ដូចទៅនឹងម្ចាស់ផ្ទះអាមេរិក មិចស៊ិក និងកាណាដាផងដែរ៕