World Cup 2026៖ ស្កុតឡេន យកឈ្នះហៃទីត្រឹម ១-០ ជាប្រកួតដែលមានគ្រាប់បាល់តិចជាងគេ
14-06-2026 10:07
(បរទេស)៖ ក្រុមនៅអឺរ៉ុប ស្កុតឡេនរកបាន ៣ពិន្ទុដំបូងគេប្រចាំពូល C នៅព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 តាមរយៈយកឈ្នះគូប្រជែងហៃទី ១-០ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា)។
កីឡាករ John McGinn ជាអ្នរកបានគ្រាប់ជ័យជម្នះនៅនាទី២៩ ដែលជាគ្រាប់ចូលទីតែ ១គ្រាប់គត់ ក្នុងរយៈពេល ៩០នាទី និងតិចជាងគេផងដែរក្នុងចំណោម ៧ប្រកួតចាប់ផើ្តមសន្សំពិន្ទុតាមពូលនៃ World Cup លើកទី២៣ ដែលមានរហូតដល់ ១០៤ប្រកួតសរុបឯណោះ។
តាមរយៈ ៣ពិន្ទុដ៏មានន័យនេះដែរ បានញាំងឱ្យស្កុតឡេនដែលបង្ហាញខ្លួននៅ World Cup ជាលើកទី២ នេះ ឡើងទៅទីកំពូលតារាងប្រចាំពូល C បណ្តោះអាសន្នផង ស្របពេលហៃទីឈរបាតតារាង និងក្រុមឈរលេខ២-៣ គឺមានម៉ារ៉ុក និងប្រេស៊ីល ក្រោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១៕






