World Cup 2026៖ កង់ហ្គូរូអូស្រ្តាលី ប៉ះតួកគីយ៉េ សន្សំពិន្ទុពូល D ចាប់ផ្តើម!

14-06-2026 10:58

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអូស្រ្តាលី ប៉ះតួកគីយ៉េ នាម៉ោង ១១ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនានេះចាប់ផ្តើម ហើយ ដើម្បីបិទបញ្ចប់ជុំទី១ វគ្គសន្សំពិន្ទុប្រចាំពូល D នៅព្រឹត្តិការណ៍ FIFA World Cup 2026 ដោយមាន ៤៨ប្រទេសចូលរួម។

អូស្រ្តាលី ជាក្រុមទី២ ចេញពីទ្វីបអាស៊ី (AFC) ចាប់ផ្តើមចេញប្រួត បន្ទាប់ពីកូរ៉េខាងត្បូងធ្វើបានល្អ តាមរយៈវាយបកឈ្នះក្រុមនៅអឺរ៉ុប សាធារណរដ្ឋឆេក ២-១ កាលពីព្រឹកថ្ងៃសុក្រ មុនពេលកង់ហ្គូរូត្រូវប្រឈមមុខនឹងតួកគីយ៉េ នៅតំបន់អឺរ៉ុប (UEFA) ពី ១ប្រកួតបើកឆាករបស់ពួកគេក្នុងកម្មវិធី ៤ឆ្នាំម្តង។

បច្ចុប្បន្ន ពូល D ម្ចាស់ផ្ទះសហរដ្ឋអាមេរិក បានកំពុងឈរទីកំពូលតារាងជាមួយនឹង ៣ពិន្ទុ នៅពេលបំបាក់ប៉ារ៉ាហ្គាយ ៤-១ នាព្រឹកម្សិលមិញ និងរង់ចាំអូស្រ្តាលី និងតួកគីយ៉េព្រឹកនេះ ដើម្បីបិទបញ្ចប់ជុំទី១ ដោយក្នុង ១ក្រុមត្រូវលេង ៣ប្រកួត៕