World Cup 2026៖ គេមកហើយ! អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ និងជប៉ុន ចេញប្រកួតស្វែងរកពិន្ទុរាត្រីនេះ

14-06-2026 11:00

(បរទេស)៖ បណ្តាក្រុមខ្លាំងៗដែលប្រិយមិត្តបានទន្ទឹងរង់ចាំមានដូចជា អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ និងសាម៉ូរៃជប៉ុន នឹងចាប់ផ្តើមចេញប្រយុទ្ធហើយចាប់ពីរាត្រីនេះ ក្នុងព្រឹត្តិការណ៍ជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2026។

កម្មវិធីលេងរៀងរាល់ ៤ឆ្នាំម្តង World Cup លើកទី២៣ បានចាប់ផ្តើមប្រកួតមានរយៈពេល ៣ថ្ងៃមកហើយ ស្មើនឹង ៨ប្រកួត ក្នុងចំណោម ៤៨ប្រទេសចូលរួម នៅពេលដែលក្រុមម្ចាស់ផ្ទះមិចស៊ិក កាណាដា និងសហរដ្ឋអាមេរិក បានបញ្ចប់ប្រកួតបើកឆាករបស់ខ្លួនរៀងៗខ្លួនផងដែរ។

គូទី៩៖ អាល្លឺម៉ង់ ប៉ះ កូរ៉ាសៅ ម៉ោង ១២យប់នេះ (ពូល E)
គូទី១០៖ ហូឡង់ ប៉ះ ជប៉ុន ម៉ោង ៣ទៀបភ្លឺ (ពូល F)
គូទី១១៖ កូដឌីវ័រ ប៉ះ អេក្វាទ័រ ម៉ោង ៦ព្រឹក (ពូល E)
គូទី១២៖ ស៊ុយអែត ប៉ះ ទុយនេស៊ី ម៉ោង ៩ព្រឹក (ពូល F)
គូទី១៣៖ អេស្ប៉ាញ ប៉ះ កាប់វ៉េ ម៉ោង ១១យប់ស្អែក (ពូល H)-(ម៉ោងនៅកម្ពុជា)៕