ដំណឹងមរណភាព៖ លោក ជួន សុជាតិ បុគ្គលិកបណ្តាញព័ត៌មាន Fresh News បានទទួលមរណភាពដោយរោគាពាធ
14-06-2026 11:18
(ភ្នំពេញ)៖ លោក ជួន សុជាតិ បុគ្គលិកបណ្តាញព័ត៌មាន Fresh News បានទទួលមរណភាព នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយរោគាពាធ។
ខ្ញុំបាទ លឹម ជាវុត្ថា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI មានសេចក្ដីរន្ធត់ក្ដុកក្ដួលរំជួលចិត្តជាខ្លាំង ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំជាទីបំផុតចំពោះមរណភាព លោក ជួន សុជាតិ អ្នកយកព័ត៌មាន Fresh News បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង
៨:00នាទីព្រឹក នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៥៥ឆ្នាំ ដោយគ្រោះរោគាពាធ។
ដំណឹងដ៏សែនក្រៀមក្រំរកទីបំផុតគ្មាននេះ ខ្ញុំបាទ និងភរិយាព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់សូមចូលរួមរំលែកទុក្ខ និងសូមសម្ដែងនូវសេចក្ដីសោកសង្រេង អាឡោះអាល័យជាទីបំផុតជាមួយ លោក ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ នូវឪពុកបង្កើត ជាទីគោរពស្រឡាញ់។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមលំអោនកាយលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្ដសិទ្ធក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោក ជួន សុជាតិ បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោក និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខដោយក្ដីក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕
ដើម្បីជាការជូនដំណឹងដល់សាច់ញាតិ និងបងប្អូនខាងក្រោមជាទីតាំង និងលេខទូរសព្ទកូនរបស់សព៖
Tel: 088 475 6004
Location: https://maps.apple.com/maps?ll=11.501425054732316,104.80491884544345&q=11.501425054732316,104.80491884544345&t=m






