លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភា និងនាំយកបច្ច័យនិងសម្ភារប្រគេនព្រះសង្ឃកសាងព្រះវិហារវត្តតាំហោង
14-06-2026 15:06
(កំពង់ស្ពឺ)៖ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង។
ក្រោយបញ្ចប់នៃកិច្ចប្រជុំ លោក ម៉េង ស្រ៊ុន ក៏បានបន្តដឹកនាំក្រុមការងារគណបក្ស នាំយកនូវសម្ភារមួយចំនួន រួមមាន ៖ស៊ីម៉ង់ចំនួនម៉ាក់K ចំនួន២តោន និងបានជូនបច្ច័យតាជី យាយជី ២៥នាក់ ក្នុងម្នាក់ៗ១មុឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមាន អង្ករ ១០បេ, ទឹកបរិសុទ្ធ ១០កេស ដែលសរុបជាទឹកប្រាក់អស់ចំនួន ១,៦១៥,០០០រៀល ទៅប្រគេនជូនចៅអធិការវត្ត តាំហោង ស្ថិតនៅភូមិ តាំហោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកក្នុងព្រះពុទ្ធសាសនា ក្នុងការកសាងព្រះវិហារ៕



























