កិច្ចសម្ភាសពិសេស៖ ការលើកទឹកចិត្តរបស់រដ្ឋាភិបាល ដល់វិនិយោគិនដែលអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា

15-06-2026 07:11

(ភ្នំពេញ)៖ ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ រហូតមានសង្គ្រាមនៅតំបន់មួយចំនួនលើសកលលោក និងជម្លោះព្រំដែនកម្ពុជា-ថៃ វិស័យអចលនទ្រព្យនៅកម្ពុជា ដែលធ្លាប់តែមានសន្ទុះខ្លាំងក្លា ហាក់មានអភិវឌ្ឍន៍ទៅមុខយ៉ាងយឺតយ៉ាវ និងជួបវិបត្តិមួយចំនួន ដែលធ្វើឱ្យវិនិយោគិនក៏ដូចជាសាធារណជនជាច្រើនបង្ហាញក្តីបារម្ភ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងវិបត្តិតែងតែមានឱកាស! ដោយមើលឃើញអំពីបញ្ហានេះ ហើយដើម្បីស្រោចស្រង់ និងរុញច្រានកង់សេដ្ឋកិច្ចនៃវិស័យមួយនេះឱ្យមានចលនាឡើងវិញ នាថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និងកញ្ចប់លើកទឹកចិត្តជាបន្តបន្ទាប់ ជាពិសេសផ្តោតលើការអភិវឌ្ឍ «លំនៅដ្ឋានតម្លៃសមរម្យ» ដើម្បីជួយទាំងអ្នកវិនិយោគ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ដើម្បីជ្រាបច្បាស់ថា តើយន្តការទាំងនេះមានប្រសិទ្ធភាពកម្រិតណា និងអាចជួយស្តារទំនុកចិត្តទីផ្សារឡើងវិញបានដោយរបៀបណានោះ?

សូមទស្សនិកជនទស្សនាកិច្ចសម្ភាសពិសេសរវាង កញ្ញា រួម ឆាដា អ្នកសម្របសម្រួល Fresh News ជាមួយ ឯកឧត្តម សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រោមប្រធានបទ៖ «ការលើកទឹកចិត្តរបស់រដ្ឋាភិបាល ដល់វិនិយោគិនដែលអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា» ដូចតទៅ៖